Connect with us

ព័ត៌មានកីឡា

ក្លិប Atletico Madrid ធ្វើតេស្តិ៍វិជ្ជមានរកឃើញអ្នកផ្ទុកមេរោគវីរុស Covid – ១៩ ២នាក់

យោងតាមសារព័ត៌មាន Marca ឪ្យបានដឹងថា ពេលនេះ Atletico Madrid កំពុងតែជួបបញ្ហាបន្ទាប់ពីបានរកឃើញមនុស្សពីរនាក់ក្នុងចំណោមសមាជិករបស់ក្រុមដែលបានធ្វើតេស្តិ៍រកមេរោគវីរុស Covid – ១៩ ក្នុងនោះមានម្នាក់ជាកីឡាករ ។

មិនត្រឹមតែប៉ុណ្ណឹងទេការសង្ស័យកំពុងកើតមានទៅលើមិត្តរួមក្រុមម្នាក់របស់គាត់ដែលអាចឆ្លងបន្ត វាគួរឱ្យកត់សម្គាល់ថាក្រុមសមាជកដែលធ្វើដំណើរទាំងរបស់ Atletico ទៅកាន់ទីក្រុងលីសបោនសម្រាប់ការប្រកួតក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ត្រូវបានឆ្លងកាត់ការធ្វើតេស្ត PCR មុនពេលហ្វឹកហាត់នៅថ្ងៃសៅរ៍ដោយលទ្ធផលទើបតែត្រូវបានគេដឹងនៅរសៀលថ្ងៃអាទិត្យនេះ ។

ដូច្នេះទោះបីជាការរកឃើញយ៉ាងឆាប់ៗ ដោយសារតែលទ្ធផលវិជ្ជមាននៃការតេស្តិ៍ត្រូវបានគេដឹងថា អ្នកដែលផ្ទុកជំងឺត្រូវបានគេដាក់ឱ្យនៅដាច់ដោយលែកពីគេ ប៉ុន្តែនៅតែមានការភ័យខ្លាចអាច និងមានកររណីឆ្លងទៅដល់សមាជកទាំង ៩៣នាក់ ផ្សេងទៀតដែលចូលរួមក្នុងការហោះហើរមកប្រទេសព័រទុយហ្កាល់នៅថ្ងៃច័ន្ទនេះ ។ ទោះបីជាយ៉ាងណាអ្វីៗគ្រប់យ៉ាងគឺក្លឹបត្រូវរង់ចាំមើលលទ្ធផលនៃការធ្វើតេស្តិ៍បន្ថែមទៀត ។

Advertisement