Connect with us

ព័ត៌មានកីឡា

ច្បាស់ការហើយ Willian បានសំរេចចិត្តចែកផ្លូវជាមួយក្លិបតោខៀវ Chelsea ហើយ

អង់គ្លេស៖ ខ្សែបំរើស្លាបសញ្ជាតិប្រេស៊ីលរូបនេះបានប្រកាសក្នុងថ្ងៃកំណើតគម្រប់ ៣២ ឆ្នាំរបស់គាត់ថាគាត់នឹងចាកចេញពីទឺកដី Stamford Bridge ហើយ ។ Willian បានបញ្ជាក់ពីការចាកចេញរបស់គាត់ពីក្រុមតោខៀវ Chelsea នៅក្នុងសារមួយទៅកាន់អ្នកគាំទ្ររបស់ក្លឹប ។

កុងត្រារបស់កីឡាករស្លាបសញ្ជាតិប្រេស៊ីលរូបនេះជាមួយក្រុមនៅទីក្រុងឡុងដ៍ នឹងផុតកំណត់នៅចុងខែសីហាទោះបីជាក្លឹបបានផ្តល់ជូនគាត់នូវការបន្តកុងត្រាក៏ដោយប៉ុន្តែគាត់ក៏ត្រូវបានគេជឿជាកថា ការផ្លាស់ប្តូរទៅកាន់គូប្រជែងរបស់ខ្លួនគឹក្លិបកាំភ្លើងធំ Arsenal ។

កីឡាករវ័យ ៣២ឆ្នាំ រូបនេះបានបញ្ជាក់ថា គាត់នឹងមិននៅលើទឹកដី Stamford Bridge ទៀតឡើយហើយបានថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់ក្រុមតោខៀវចំពោះការស្រលាញ់ និងគាំទ្ររបស់ពួកគេក្នុងអំឡុងពេលគាត់នៅទីនោះ ។

Willian បានសរសេរថា “ខ្ងុំមានរយៈពេល ៧ ឆ្នាំដ៏អស្ចារ្យដែលនៅជាមួយក្លិបនៅក្នុងខែសីហាឆ្នាំ ២០១៣ នៅពេលដែលខ្ញុំបានទទួលសំណើពី Chelsea ខ្ញុំជឿជាក់ថា នេះជាកន្លែងដែលខ្ញុំត្រូវលេងថ្ងៃនេះខ្ញុំដឹងច្បាស់ថាវាជាការសម្រេចចិត្តដ៏ប្រសើរបំផុត។ មានពេលវេលារីករាយច្រើនក្រៀមក្រំខ្លះ និងមានពានរង្វាន់ហើយវាតែងតែមានភាពខ្លាំងក្លា។

សូមបញ្ចាក់ផងដែរថា Willain បានផ្ទេរមកពីក្លិប FC Anzhi Makhachkala ក្នុងតម្លៃ ៣០លានផោន ហើយបង្ហាញខ្លូនអោយក្លិបតោខៀវបាន ២៣៤ប្រកួត និងរកបាន ៣៧គ្រាប់ ។

ប្រភព៖ GOAL

Advertisement