Connect with us

ព័ត៌មានកីឡា

Liverpool ចុះហត្ថលេខាលើកដំបូងនៅរដូវក្តៅនេះក្នុងការនាំយកខ្សែការពារស្លាបឆ្វេង

ហង្សក្រហម Liverpool បានចុះហត្ថលេខាលើកដំបូងនៅរដូវក្តៅនេះជាមួយនឹងទឹកប្រាក់ ១១,៧៥ លានផោន (១៥ លានដុល្លារ) មកដល់ខ្សែការពារសញ្ជាតិក្រិចម្នាក់គឺកីឡាករ Kostas Tsimikas ពីក្លិប Olympiacos ។

កីឡាករវ័យ ២៤ ឆ្នាំដែលទទួលបានអាវលេខ ២១ នៅកីឡដ្ឋាន Anfield បន្ទាប់ពីចុះកុងត្រា ៥ ឆ្នាំនឹងផ្តល់ការប្រកួតប្រជែងជាមួយ និងកីឡាករសញ្ជាតិស្កុតឡេន Andy Robertson ក្នុងតំណែងខ្សែការពារស្លាបឆ្វេង។

Tsimikas គឺជាផលិតផលរបស់សាលាយុវជនរបស់ Olympiacos និងបានបង្ហាញខ្លួន ៤៦ដង សម្រាប់ក្រុម Pireaus អំឡុងយុទ្ធនាការឆ្នាំ ២០១៩-២០ ដោយរកបាន ៧គ្រាប់ ។

ហង្សក្រហមបានបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅកាន់កីឡាករសញ្ជាតិក្រិកនេះបន្ទាប់ពីខកខានមិនបានយល់ព្រមលើលក្ខខណ្ឌជាមួយ Norwich City លើកិច្ចព្រមព្រៀងសម្រាប់ Jamal Lewis ដែលមានអាយុ ២២ ឆ្នាំនោះទេ ។

និយាយអំពីការផ្ទេររបស់កីឡាករវ័យ ២៤ឆ្នាំ រូបនេះគ្រូបង្វឹករបស់ Liverpool លោក Klopp បាននិយាយថា “យើងបានឃ្លាំមើល Kostas អស់រយៈពេលជាយូរមកហើយហើយ វាពិតជារីករាយដែលគាត់បានចូលរួមជាមួយយើង។ វាជាដំណឹងល្អបំផុតមុនពេលយើងត្រឡប់មកវិញជាមួយគ្នាក្នុងរដូវកាលថ្មីឆាប់ៗនេះ ” ។

ប្រភព៖ GOAL

Advertisement