Connect with us

ព័ត៌មានកីឡា

ជាផ្លូវការហើយស្តេចស Real Madrid បានអោយកីឡាករអាស៊ីម្នាក់ទៅ Villarreal ក្នុងកិច្ចព្រមព្រៀងខ្ចីជើងពេញមួយរដូវកាល

អេស្ប៉ាញ៖ ខ្សែបម្រើស្លាបសញ្ជាតិជប៉ុនអាយុ ១៩ឆ្នាំបានដែលខ្ចីជើងនៅឯ Real Mallorca ក្នុងរដូវកាល ២០១៩-២០២០ ស៊ុតបញ្ចូលទីបាន ៤ គ្រាប់និងបញ្ចូនអោយមិត្តរូមក្រុមបាន ៥ លើកក្នុង ៣៥ប្រកួតក្នុងលីក LaLiga ។

ឥឡូវនេះគាត់ត្រូបបានចាប់អារម្មណ៍ពីក្លឹបដែលនឹងត្រូវលេងនៅ Europa League នៅរដូវកាលក្រោយនេះផងដែរ ។  Villarreal និង Real Madrid បានឈានដល់កិច្ចព្រមព្រៀងក្នុងការខ្ចីជើងខ្សែបម្រើសញ្ជាតិជប៉ុន Takefusa Kubo ដែលនឹងលេងឱ្យ Villarreal សម្រាប់ឆ្នាំ ២០២០/២១ ។

សេចក្តីថ្លែងការណ៍របស់ Villarreal ចេញផ្សាយនៅរសៀលថ្ងៃច័ន្ទនេះ ។ Kubo គឺជាខ្សែបម្រើវ័យក្មេងម្នាក់ដែលមានសមត្ថភាពគ្រប់គ្រងបាល់បានយ៉ាងល្អនិងលេចធ្លោសម្រាប់សមត្ថភាពដ៏អស្ចារ្យរបស់គាត់ក្នុងការផ្តួលគូប្រជែងក៏ដូចជាការលេងដ៏ល្អបំផុតក្នុងការប្រកួត ។

ប្រភព៖ MARCA

Advertisement