Connect with us

ព័ត៌មានកីឡា

Martin Odegaard បានសម្រេចក្តីស្រមៃរបស់ខ្លួនក្រោយបានវិលត្រលប់ទៅក្លិប Real Madrid វិញ

អេស្ប៉ាញ៖ ពេលនេះ Martin Odegaard គាត់មានក្តីស្រមៃតាំងពីអាយុ ១៥ឆ្នាំ នឹងក្លាយជាការពិតនៅចុងខែសីហានេះ ។ កីឡាករសញ្ជាតិន័រវែសរូបនេះបានចូលរួមជាមួយ Real Madrid នៅខែមករាឆ្នាំ ២០១៥ ជាមួយ នឹងការទទួលជោគជ័យនៅឯក្លឹបដោយបដិសេធការផ្តល់ជូនពីសំណាក់ក្រុម Manchester United ។

ហើយពេលនេះក្រុម Bayern Munich កំពុងតែចង់បានកីឡាករវ័យ ២១ឆ្នាំ រូបនេះគាត់នឹងអាចបង្ហាញនូវអ្វីដែលគាត់អាចធ្វើបាននៅក្នុងក្រុមយុវជនរបស់ Real Madrid ។ ពេលវេលាក៍បានមកដល់ហើយ Odegaard មានអារម្មណ៍ថារំភើប និងត្រៀមខ្លួនដើម្បីជាកីឡាកររបស់អធិរាជស ។

Odegaard សប្បាយចិត្តដែលគាត់អាចបំពេញបំណងប្រាថ្នារបស់គាត់ដើម្បីលេងអោយក្លឹបល្អបំផុតនៅលើពិភពលោក ។កីឡាករសញ្ជាតិន័រវែសរូបនេះគ្មានអ្វីក្រៅពីពាក្យថ្លែងអំណរគុណចំពោះក្រុម Real Sociedad និងរដូវកាលដែលគាត់បានចំណាយនៅ San Sebastian ជាទីក្រុងមួយដែលបានស្វាគមន៍គាត់ពីមួយថ្ងៃទៅមួយថ្ងៃ។

អតីតកីឡាកររបស់ Real Sociedad រូបនេះច្បាស់ណាស់ថាគាត់នឹងវិលត្រឡប់ទៅកាន់ Real Madrid ឬជម្រើសតែមួយគត់គឺត្រូវស្នាក់នៅ San Sebastian បន្តសម្រាប់រដូវកាលទី ២ ក្នុងកិច្ចព្រមព្រៀងខ្ចីជើងមន្តទៀត ។

ប្រភព៖ MARCA

Advertisement