Connect with us

ព័ត៌មានកីឡា

លេងមែនតែនហើយ Pirlo មកភ្លាមរុះរើកីឡាកររបស់ក្រុមសេះបង្កង់ Juventus ភ្លែត

ការរុះរើកីឡាកររបស់ក្រុមសេះបង្កង់ Juventus បានចាប់ផ្តើមនៅរដូវក្តៅនេះបន្ទាប់ពីលោក Andrea Pirlo ត្រូវបានតែងតាំងជាជំនួសលោក Maurizio Sarri ក្រោយដឹកនាំក្រុមជើងឯកលីកអ៊ីតាលីធ្លាក់ក្នុងវគ្គ ១៦ ចុងក្រោយក្នុងការប្រកួតជម្រុះពានរង្វាន់ Champions League ។

បើយោងតាមកាសែត Tuttosport ដែលមានមូលដ្ឋាននៅទីក្រុង Turin បាននិយាយថា Juventus គ្រោងនឹងដកកីឡាកររបស់ខ្លួនជាច្រើននាក់ផងដែរដូចជា៖ Sami Khedira, Gonzalo Higuain, Mattia De Sciglio, Douglas Costa, Blaise Matuidi, Alex Sandro, Daniele Rugani និងដូចដែលបានរាយការណ៍ដោយកាសែ Mirror បានអោយដឹងថា Aaron Ramsey ក៏ជាមនុស្សដំបូងដែល និងឆ្ពោះទៅកាន់លីក Major League Soccer គឹក្លិប DC United ។

ការចាកចេញរបស់ Blaise Matuidi គាត់ នឹងអាចចូលរួមជាមួយក្រុម Inter Miami របស់លោក David Beckham នៅឯ MLS ។ ចំពោះអនាគតកីឡាករប្រាំមួយនាក់ផ្សេងទៀតគឺ និងច្បាស់ការនៅក្នុងរយះពេលសប្តាហ៍ខាងមុខនេះ ។

លោក Pirlo បាននិយាយថា រដូវកាលក្រោយគាត់ និងរក្សាទុកកីឡាករ Cristiano Ronaldo ហើយគាត់ចង់បានកីឡាករ Raul Jimenez, Arkadiusz Milik, Edin Dzeko និង Alexandre Lacazette សម្រាប់ពង្រឹងតំបន់ជួរមុខដូចកីឡាករវ័យក្មេង Sebastiano Esposito ជាមួយ នឹង Andrea Pinamonti ផងដែរ ។

ក្នុងនោះលោក Pirlo ក៍បាន បញ្ចាក់ផងដែលថា និងទុកអតីតមិត្តរួមក្រុមរបស់គាត់ដូចជា៖ Gianluigi Buffon និង Giorgio Chiellini នឹងនៅជាមួយគ្នា ។

ប្រភព៖ MARCA

Advertisement