Connect with us

ព័ត៌មានកីឡា

ធ្លាក់ពី UCL ភ្លាម Manchester City សំលឹងឃើញគ្រូបង្វឹកម្នាក់ដើម្បីជំនួសកន្លែង Pep Guardiola

យោងតាមព័ត៌មាន The Sun បានអោយដឹងថាថ្មីៗនេះអតីតគ្រូបង្វឹកក្រុមមាន់ខ្នាយមាសរូបនេះក៏ស្ថិតក្នុងរ៉ាដារបស់ក្លឹបមេឃខៀវ Manchester City នឹងក្រុមអ្នកមានបុណ្យ FC Barcelona ផងដែរខណៈដែល Quique Setien ត្រូវបានបណ្តេញចេញ ។

បន្ទាប់ពីក្រុមរបស់លោក Guardiola បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្នុងវគ្គ ៤ក្រុមចុងក្រោយកាលពីថ្ងៃអាទិត្យដោយក្រុម Lyon ក្នុងលទ្ធផល ៣-១ ខណះដែលគាត់នៅសល់រយៈពេល ១០ ខែទៀតនៅក្នុងកិច្ចសន្យារបស់គាត់ជាមួយ នឹងក្រុមមេឃខៀវ Manchester City ។

រហូតមកដល់ពេលនេះលោក Guardiola មិនបានបញ្ចាក់ថា នឹងបន្តនៅរដូវក្តៅក្រោយឬចាកចេញពីទីក្រុងឆាប់ៗនោះទេ ។ បើតាមឋានានុក្រមរបស់ក្លឹបគឺចង់អោយគាត់បន្តកុងត្រា និងនៅបន្តទៀតទោះបីបរាជ័យក្នុងក្របខ័ណ្ឌ Champions League ក៏ដោយ ។

មិត្តភក្តិជិតស្និទ្ធរបស់គាត់នៅ City ជាមួយ នឹងប្រធានប្រតិបត្តិលោក Ferran Soriano និងជានាយកបាល់ទាត់បាល់ទាត់ Txiki Begiristain មានចំណាប់អារម្មណ៍ចង់បន្តដំណើរទៅមុខទៀតជាមួយគ្នា ។

ប៉ុន្តែលោក Pep បានសារភាពថា ប្រធានក្រុម កាលពីខែមុនមិនសប្បាយចិត្តជាមួយនឹងការខិតខំប្រឹងប្រែងរបស់ពួកគេនៅក្នុងលីកហើយការបរាជ័យក្នុងការឈ្នះពានរង្វាន់ FA Cup និង Champions League ចាប់តាំងពីពេលនោះមកមិនអាចជួយបានឡើយ ។

 

Advertisement