ក្រុមអ្នកមានបារាំង Paris Saint-Germain បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រ Champions League រួចហើយ បន្ទាប់ពីបានផ្តួលក្រុម RB Leipzig ក្នុងលទ្ធផល ៣-០ នៅឯកីឡដ្ឋាន Estadio da Luz ក្នុងទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ ។
កីឡាករ Marquinhos រកបានគ្រាប់បាល់នាំមុខមុន ១-០ នៅនាទីទី១២ដែលជាបាល់ Free Kick ដោយខ្សែបម្រើប្រយុទ្ធ Angel Di Maria សម្រាប់ក្រុមអ្នកមានបារាំង PSG ដែលដឹកនាំដោយលោក Thomas Tuchel មុនពេលកីឡាករ Angel Di Maria រកមានគ្រាប់បាល់ទី២ដែលជាការ Assist ដោយកីឡាករឆ្នើម Neymar Jr. ។
ចំណែកឯគ្រាប់បាល់ទី៣ធ្វើបានសម្រាច់ដោយកីឡាករ Juan Bernat ដោយការតែតបាល់បញ្ជូលទីដែលជាការ Assist ដោយ Angel Di Maria ខណៈដែល Neymar មានឱកាសជាច្រើនលើកតែមិនអាចរកគ្រាប់បាល់បាននោះទេ ។
៣គ្រាប់របស់ក្រុមអ្នកមានបារាំង Paris Saint-Germain បានធានាកៅអីវគ្គផ្តាច់ព្រ័ត្ររួចជាស្រេចដើម្បីរងចាំគូប្រជែងធំរបស់ខ្លួនដែលអាចជា Bayern Munich ឬ Lyon ដែលត្រូវប៉ះគ្នាដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជួបជាមួយ PSG ក្នុងការដណ្តើមពាន UEFA Champion League ដែលជាពានធំជាងគេប្រចាំទ្វីបអឺរ៉ុប ។ រង់ចាំមើលថា តើក្រុមណានឹងឡើងទៅជួប PSG នៅវគ្គផ្តាច់ព្រ័ត្រជាបន្ត ៕
ដោយ ៖ សំណាង