Connect with us

ព័ត៌មានកីឡា

ក្រោយ Bayern Munich លើកពាន Barcelona ត្រូវចំណាយ ៥លានផោនអោយ Liverpool ដោយសារ Countinho

ក្រុម Barcelona នឹងបង់លុយអោយ Liverpool ចំនួន ៥ លានផោន (៤.៥ លានដុល្លារ ) ក្រោយពី Philippe Countinho ឈ្នះពានរង្វាន់ Champions League ជាមួយក្រុម Bayern Munich កាលពីថ្ងៃអាទិត្យ។


Coutinho បានចូលលេងក្នុងតង់ទី ២ ដោយយកឈ្នះ Paris Saint-Germain ១-០ នៅទីក្រុង Lisbon ប្រទេសព័រទុយហ្កាល់ ។ កីឡាករសញ្ជាតិប្រេស៊ីលដែលកំពុងខ្ចីជើងនៅ Bayern បានផ្លាស់ទៅ Barca ពី Liverpool ក្នុងតម្លៃខ្លួនប្រហែល ១៤២ លានផោនក្នុងឆ្នាំ ២០១៨ ។ បន្ទាប់ពីខកខានមិនសូវមានការចាប់អារម្មណ៍ជាមួយក្រុមអ្នកមានបុណ្យគាត់បានផ្លាស់ទៅក្រុម Bundesliga ជាកន្លែងដែលគាត់បានជួយឱ្យពួកគេឈ្នះពានរង្វាន់ Treble នៅរដូវកាលនេះ ។

Coutinho បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់លើក្រុមបាល់ទាត់របស់គាត់គឺ Barcelona ក្នុងកំឡុងពេលឈ្នះ ៨-២ កាលពីថ្ងៃសុក្រមុន។កិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខា Coutinho ពីក្រុមហង្សក្រហម Liverpool រួមមានឃ្លាបន្ថែមដែលមានសក្តានុពលមួយចំនួនដែលជាក់លាក់សម្រាប់កីឡាករ។

ឃ្លាមួយក្នុងចំណោមឃ្លាទាំងនោះគឺថា Barca នឹងបង់លុយអោយ Liverpool ចំនួន ៥ លានផោនប្រសិនបើកីឡាករវ័យ ២៦ ឆ្នាំរូបនេះបានឈ្នះពានរង្វាន់ Champions League ទាំងរដូវកាល ២០១៨/២០១៩ ឬ ២០១៩/២០២០ ប៉ុន្តែវាមិនបានបញ្ជាក់ថាវាត្រូវតែមានពេលកំពុងលេងអោយពួកគេនោះទេ។

ប្រភព៖ AB-TC News

Advertisement