Connect with us

ព័ត៌មានកីឡា

ស្ងាត់ៗតោខៀវ Chelsea ទិញបានកូនកញ្ជ្រោងម្នាក់ទៀតពី Leicester City

យោងតាមព័ត៌មាន GOAL បានអោយដឹងថាថ្មីៗនេះអតីតខ្សែការពារឆ្វេងវ័យ ២៣ ឆ្នាំរបស់ក្រុមកញ្ជ្រោងខៀវរូបនេះបានចុះកុងត្រារយៈពេល ៥ ឆ្នាំជាមួយក្រុមតោខៀវ ។

ក្លិបបានបញ្ជាក់កាលពីថ្ងៃពុធថា ក្លិបតោខៀវ Chelsea បានបញ្ចប់ការចុះហត្ថលេខាលើលោក Ben Chilwell ពី Leicester City ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃ ៥០ លានផោន (៦៦ លានដុល្លារ) ។

ខ្សែការពារឆ្វេងបានចុះកុងត្រារយៈពេល ៥ ឆ្នាំជាមួយក្រុមរបស់លោក Frank Lampard បន្ទាប់ពីពួកគេបានព្រមព្រៀងជាមួយ កញ្ជ្រោងខៀវ Leicester City នៅសប្តាហ៍នេះ ។

Chilwell បានប្រាប់គេហទំព័ររបស់ក្លិបថា ” ខ្ញុំពិតជារីករាយដែលបានចូលរួមជាមួយក្រុមតោខៀវ Chelsea នៅពេលវេលាដ៏ រំភើបនេះសម្រាប់ក្លិប ។ ខ្ញុំកំពុងទន្ទឹងរង់ចាំធ្វើជាផ្នែកមួយនៃក្រុមដែលមានថាមពលខ្លាំងក្លាដឹកនាំដោយ Frank Lampard ខណៈដែលយើងប្រកួតប្រជែងយកកិត្តិយសនារដូវកាលក្រោយ ” ។

Chilwell បានឆ្លងកាត់សាលាយុវជនរបស់ Leicester ដើម្បីក្លាយជាកីឡាករសំខាន់សម្រាប់ក្រុមជាន់ខ្ពស់ដោយបង្ហាញខ្លួនបាន ១២៣ ប្រកួតនិងជួយឱ្យពួកគេឈ្នះពានរង្វាន់ Premier League ក្នុងឆ្នាំ ២០១៦ ។

ប្រភព៖ GOAL

Advertisement