Connect with us

ព័ត៌មានកីឡា

Juventus កំពុងពិចារណាក្នុងការនាំយកខ្សែប្រយុទ្ធពីក្លិបអ្នកមានបុណ្យ FC Barcelona

តាមសារព័ត៌មាន GOAL អាចបញ្ជាក់បានថា Suarez អាច នឹងផ្ទេរទៅអោយក្រុមម្ចាស់ជើងឯក Serie A ។ កីឡាករជម្រើសជាតិអ៊ុយរូហ្គាយត្រូវបានគេមើលឃើញថាជាជំរើសដ៏ពិតប្រាកដមួយដោយក្រុមយក្សនៃក្របខ័ណ្ឌ Serie A នៅរដូវកាលថ្មីនេះ ។

Luiz Suarez អាចនឹងត្រូវលេងឱ្យក្លឹប Juventus នៅរដូវកាលក្រោយដោយក្រោមការដឹកនាំរបស់លោក Andrea Pirlo កំពុងពិចារណាលើការផ្លាស់ប្តូរដែលត្រូវបានចាកចេញពី Barcelona ។

ក្លឹបសេះបង្កង់ Juventus កំពុងស្ថិតនៅក្នុងទីផ្សារដោះដូរកីឡាករសម្រាប់ខ្សែប្រយុទ្ធម្នាក់ទៀតក្រោមអ្នកចាត់ការលោក Pirlo ថ្មីៗនេះក៍មានការបញ្ជាក់ពីការចាកចេញរបស់ Gonzalo Higuain ។

Suarez បច្ចុប្បន្នមានអាយុ ៣៣ ឆ្នាំមិនដែលបានលេងនៅ Serie A ពីមុនទេហើយបានផ្លាស់មកចូលរួមជាមួយ Barcelona ពី Liverpool ក្នុងឆ្នាំ ២០១៤ ។

ក្រោយការតែងតាំងលោក Ronald Koeman ជាអ្នកចាត់ការថ្មីរបស់ក្រុមអ្នកមានបុណ្យ FC Barcelona មក Suarez ត្រូវបានលុបឈ្មោះចេញពីបញ្ជីរបស់កីឡាករដែលត្រូវបានគេមើលឃើញថាមានអាចមានបញ្ហាសំខាន់ចំពោះអនាគតរបស់ក្លឹបជាមួយនឹងខ្សែប្រយុទ្ធរូបនេះបានទទូចសុំភាពច្បាស់លាស់ពីប្រធានក្លឹបលោក Josep Maria Bartomeu ។

 

 

Advertisement