Connect with us

ព័ត៌មានកីឡា

ទិញបានចេះតែទិញទៅ ! Man City ចង់បានខ្សែការពារម្នាក់ទៀតក្រោយទិញបាន Ake កាលពីប៉ុន្មានសប្តាហ៍មុន

ភ្នាក់ងាររបស់ Kalidou Koulibaly ត្រូវបានគេរាយការណ៍ថា បានមកដល់ទីក្រុង Manchester ជាមួយនឹងទស្សនៈក្នុងការចរចារការផ្លាស់ប្តូរទៅកាន់ទីក្រុង Manchester ។

កីឡាករសញ្ជាតិសេណេហ្គាល់ត្រូវបានគេគិតថា ជាគោលដៅឈានមុខគេអំឡុងរដូវកាលដោះដូរកីឡាករនារដូវក្តៅនេះប៉ុន្តែ Napoli បដិសេធក្នុងការលក់លើកលែងតែការវាយតំលៃរបស់ពួកគេដែលគិតថាខ្ពស់ដល់ ៩០ លានផោន។

យោងទៅតាម Corriere dello Sport ភ្នាក់ងាររបស់ខ្សែការពារកណ្តាល Fali Ramadani បានធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេសក្នុងគោលបំណងធានានូវការផ្លាស់ប្តូរមួយសម្រាប់អតិថិជនរបស់គាត់ទៅកាន់កីឡដ្ឋាន Etihad ។

គ្រូបង្វឹកលោក Pep Guardiola នៅតែត្រូវបានគេជឿជាក់ថា នឹងចាប់អារម្មណ៍យ៉ាងហោចទៅលើខ្សែការពារម្នាក់បន្ថែមទៀតដែលមកលេងនៅក្លឹបមុនពេលកំណត់នៅខែតុលាខណៈដែលពួកគេសម្លឹងមើលការប្រជែងដណ្តើមពាន Premier League ពី Liverpool នៅអាណត្តិក្រោយ ។

កីឡាករ Koulibaly ដែលធ្លាប់មានទំនាក់ទំនងជាមួយក្រុម Manchester United, Barcelona និង Real Madrid នៅតែមានរយៈពេល ៣ ឆ្នាំទៀតដើម្បីបន្តកុងត្រារបស់គាត់នៅទីក្រុង Naples ។

ប្រភព៖ sportsmole

Advertisement