Connect with us

ព័ត៌មានកីឡា

បើករដូវកាលមិនទានបានប៉ុន្មានផងកីឡាករកំពូលល្បឿនរបស់ PSG ចង់ចាក់ចេញពីក្លិបក្នុងរដូវកាលក្រោយនេះ

បរទេស៖ ដោយសារតែការជាប់ទាក់ទងផ្នែកហិរញ្ញវត្ថុនៃបញ្ហាជំងឺឆ្លងវីរុស Covid-19 នេះមិនមានក្លឹបបាល់ទាត់កំពូល ៗ នៅអឺរ៉ុបបច្ចុប្បន្នអាចមានលទ្ធភាពដេញថ្លៃឯតទគ្គកម្មពិភពលោកសម្រាប់កីឡាករសញ្ជាតិជាតិបារាំងនេះបានទេ។

ប្រធានក្លិប PSG លោក Leonardo បានទទួលស្គាល់ថាលោកនឹងសំឡឹងទាញយកប្រយោជន៍ពីស្ថានការណ៍ដោយផ្តល់ជូន Mbappe នូវកិច្ចសន្យាបន្តទៀតដោយចងកីឡាករដែលឈ្នះពាន់ World Cup និងម្ចាស់ជើងឯក Ligue 1 រហូតដល់ឆ្នាំ ២០២២ ។

យ៉ាងណាក្ដីបើយោងទៅតាមសារព័ត៌មាន The Times កីឡាករវ័យ ២១ ឆ្នាំរូបនេះមានចេតនាចង់ផ្លាស់ប្តូរទៅលេងនៅក្លឹបមួយនៅ Premier League ឬ La Liga ។

របាយការណ៍បានបង្ហាញថា Mbappe បានបើកចំហចំពោះគំនិតក្នុងការចុះហត្ថលេខាជាមួយ Liverpool ឬ Manchester United ស្របពេលដែលការរំពឹងទុកទាក់ទងនឹងការផ្លាស់ប្តូរសក្តានុពលទៅ Real Madrid នឹងមិនទៅណាទេ។

ប្រភព៖ Sportmoles

Advertisement