Connect with us

ព័ត៌មានកីឡា

ហេតុតែគេល្អ ! ក្លិបធំៗ២ប្រជែងគ្នាក្នុងការនាំយក Lautaro Martinez មកទឹកដីអេស៉្បាញ

តាមសេចក្តីរាយការណ៍ Barcelona ត្រូវបានរារាំងការប្រកួតប្រជែងពីគូប្រជែងក្នុងលីក La Liga គឺស្តេចស Real Madrid ដើម្បីធានាបានហត្ថលេខារបស់ខ្សែប្រយុទ្ធ Inter Milan គឺ Lautaro Martinez ។

កីឡាករសញ្ជាតិអាហ្សង់ទីនមានទំនាក់ទំនងយ៉ាងយូរជាមួយនឹងការផ្លាស់ប្តូរទៅក្លិបយក្សកាតាឡាន់បើទោះបីជារបាយការណ៍ថ្មីៗនេះបានលើកឡើងថា Barca ជិតបោះបង់ចោលក្នុងការតាមយក Martinez របស់ពួកគេនាពេលបច្ចុប្បន្ននេះក៏ដោយ ។

ដោយសារតែការជាប់ទាក់ទងដ៏ធ្ងន់ធ្ងរនៃជំងឺរាតត្បាតឆ្លងរាលដាលដូច្នេះក្រុមរបស់លោក Ronald Koeman ពិតជាមានការស្ទាក់ស្ទើរក្នុងការទិញយកខ្សែប្រយុទ្ធតម្លៃ ១១១ លានផោន (១៤៣ លានដុល្លារ) របស់ Inter Milan រូបនេះខណៈដែលខ្សែប្រយុទ្ធ Luis Suarez បច្ចុប្បន្នរបស់ក្រុម Barca សុទ្ធតែនឹងត្រូវចាកចេញទៅក្នុងកំឡុងពេលដោះដូរកីឡាករ ។

ទោះយ៉ាងណាបើយោងទៅតាម Sport Mediaset ក្លិប Real Mardid បានប្រណាំងប្រជែងសម្រាប់ Martinez និងបានផ្តល់ជូន Inter  ១០០ លានផោន (១២៩.៧ លានដុល្លារ) បន្ថែមលើការបូករួមជាមួយកីឡាករខ្សែប្រយុទ្ធ Luka Jovic សម្រាប់កីឡាករវ័យ ២៣ ឆ្នាំរូបនេះផងដែរ ។

តាមរបាយការណ៍ក៏បានបង្ហាញផងដែរថា គ្រូរបង្វឹករបស់ Inter Milan លោក Antonio Conte នឹងបើកការលក់ដូច្នេះគាត់អាចវិនិយោគប្រាក់នៅកន្លែងផ្សេងទៀតចូលទៅក្នុងក្រុមដោយអតីតគ្រូបង្វឹកក្រុមតោខៀវរូបនេះបាននិយាយថា កំពុងសម្លឹងមើលការជួបជុំជាមួយខ្សែបម្រើ N’Golo Kante របស់ក្រុមតោខៀវនាពេលបច្ចុប្បន្ននៅឯទឹកដី San Siro ។

ប្រភព៖ Sportsmole

Advertisement