Connect with us

ព័ត៌មានកីឡា

Manchester City ទិញបានខ្សែការពារកណ្តាល Ruben Dias ពី Benfica ក្រោយលក់កីឡាករជើងចាស់ម្នាក់ឲ Benfica វិញ

អង់គ្លេស៖ Manchester City បានបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារកណ្តាល Ruben Dias ក្នុងតម្លៃ ៦២ លានផោនជាមួយ និងកិច្ចសន្យារយៈពេល ៦ ឆ្នាំពី Benfica ។

ក្លិប Benfica កាលពីយប់ថ្ងៃអាទិត្យបានបញ្ជាក់ថាពួកគេបានឈានដល់កិច្ចព្រមព្រៀងក្នុងការលក់ Dias ទៅ ឲ្យ City ក្នុងតម្លៃ ៦៨ លានអឺរ៉ូដោយពូកគេបាននាំយកមកវិញ Nicolas Otamendi ក្នុងតម្លៃ ១៥ លានអឺរ៉ូ (១៣.៦ លានផោន) ។

ហើយពេលនេះ Man City បានប្រកាសថាកីឡាករ Dias ដែលមានអាយុ ២៣ ឆ្នាំដែលទទួលបាន ចុះកុងត្រារយៈពេលវែងបន្ទាប់ពីបានឆ្លងកាត់ការពិនិត្យសុខភាពនៅទីក្រុង លីសបោន ដោយខ្សែការពារ Otamendi បានបញ្ចប់ការស្នាក់នៅរយៈពេល ៥ ឆ្នាំ ទឹកដី Etihad Stadium ។

កីឡាករ Otamendi អាយុ ៣២ ឆ្នាំបានឈ្នះពានរង្វាន់សំខាន់ៗជាច្រើនក្នុងកំឡុងពេលដែលគាត់នៅឯកីឡដ្ឋាន Etihad រួមទាំងពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួន ២ ដងនិងបានបង្ហាញខ្លួនជាង ២០០ ប្រកួតនៅក្នុងរាល់ការប្រកួតទាំងអស់ក្នុងរយៈពេល ៥ រដូវ ។

ការមកដល់របស់ Dias តែប៉ុន្មានថ្ងៃបន្ទាប់ពីការបរាជ័យដ៏ធ្ងន់ធ្ងរគឺជាពេលវេលាមួយសម្រាប់លោក Guardiola ដែលងាកទៅរកកីឡាករក្មេងៗរបស់គាត់សម្រាប់ជុំទីបួនរបស់ពួកគេនៅ Carabao Cup ដែលត្រូវប៉ះជាមួយ និង Burnley នៅល្ងាចថ្ងៃពុធ។

ប្រភព៖ Sportsmole

Advertisement