Connect with us

ព័ត៌មានកីឡា

Real Madrid បើកផ្លូវអោយ Luka Jovic ដើរចេញក្នុងកិច្ចសន្យាខ្ចីជើងមួយរដូវកាលពេញ

បរទេស៖ តាមប្រភពពត៌មានបានអោយដឹងថាក្រុមបិសាចក្រហម Manchester United ត្រូវបានផ្តល់ឱកាសអោយចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Luka Jovic របស់ក្រុម Real Madrid។

កីឡាករសញ្ជាតិស៊ែប៊ីរូបនេះបានស៊ូទ្រាំនឹងស្ថានភាពដ៏លំបាកមួយនៅឯកីឡដ្ឋាន Bernabeu ដោយរកបានតែ ២ គ្រាប់ប៉ុណ្ណោះចាប់តាំងពីការផ្ទេរក្នុងតម្លៃខ្លួន ៥៤ លានផោនរបស់គាត់កាលពីរដូវក្តៅមុន ។

ទោះបីជាកីឡាករវ័យ ២២ ឆ្នាំរូបនេះបានចាប់ផ្តើមការប្រកួតនៅថ្ងៃសៅរ៍ជាមួយ និង Real Betis ក៏ដោយក៏លោក Zinedine Zidane និងសប្បាយចិត្តចំពោះខ្សែរប្រយុទ្ធរូបនេះដែលបានចាកចេញដោយកិច្ចសន្យាខ្ចីជើង ។

យោងតាមការចុះផ្សាយរបស់ Daily Mail បានអោយដឹងថា Real បានសួរ United ថាតើពួកគេមានចំណាប់អារម្មណ៍ចង់ចុះហត្ថលេខាលើកីឡាករ Jovic សម្រាប់យុទ្ធនាការ ២០២០-២១ ដែរឬទេ ។

ខណះក្លិបយក្សនៃក្របខ័ណ្ឌ Premier League ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងវិធីសាស្រ្តសម្រាប់អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Paris Saint-Germain លោក Edinson Cavani ផងដែរ ។

ប្រភព៖ Sportsmole

Advertisement