Connect with us

តារាអន្តរជាតិ

អូហូ ! Chippy បញ្ចេញល្វែងក្រោមយ៉ាងក្ដៅសាច់ ធ្វើឲ្យប្រុសស្អាត Great Warintorn ហ៊ានឲ្យពិន្ទុ១០តែម្ដង

បរទេស៖ ពិតណាស់ប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់ពី កញ្ញា Chippy Sirin​ ដែលជាសិស្សប្អូន ឬក៏គេហៅថាក្មេងថ្មី ទើបនឹងប្រលូកនៅក្នុងវិស័យសិល្បៈថៃ ដែលមួយរយៈក្រោយនេះសង្កេតឃើញថា សន្ទុះនៃកេរ្ដិ៌ឈ្មោះរបស់នាងហាក់បីដូចជាខ្ពស់ត្រដែត ដោយនាងបានដើរតួសម្ដែងជាច្រើនរឿងជាមួយ នឹងតារាសម្ដែងប្រុសល្បីៗជាច្រើននាក់ ធ្វើឲ្យមហាជនស្ងើចសរសើរពីទេពកោសល្យសម្ដែងរបស់នាង ដែលមានដុងតាំងពីកំណើត បូករួមទាំងសម្រស់ដ៏ស្រស់ឆើតឆាយ។

ថ្មីៗនេះគេសង្កេតឃើញ Chippy បានធ្វើដំណើរកំសាន្ដជាច្រើន ក្រោយមានការសម្រាកពីការងាររបស់នាង ដោយនាងឧស្សាហ៌ទៅលេងនៅសមុទ្រ ដែលជាពិសេសអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៌នោះគឺការស្លៀកពាក់របស់នាងតែម្ដង ដែលវាពិតជាមាននៅភាពស៊ិចស៊ីខ្លាំងណាស់ ធ្វើឲ្យហ្វេនៗជាច្រើនទប់អារម្មណ៌សឹងតែមិនជាប់។

ជាក់ស្ដែងកាលពីប៉ុន្មានថ្ងៃមុននេះនាងបានធ្វើដំណើរកម្សាន្ដទៅសម្រាកលំហែនៅកោះភូកេត ដោយនាងបានភ្ជាប់ជាមួយនឹងរូបថតជាច្រើនសន្លឹកបានបង្ហោះចូលទៅក្នុងគណនី IG របស់នាង ដោយគ្រប់រូបភាពទាំងអស់ Chippy បានស្លៀកប៊ីគីនី រួមទាំងឈុតហែលទឹកជាច្រើន បង្ហាញល្វែងខាងលើ និងខាងក្រោម ដែលមើលទៅគ្រប់ប៉ុស្ដិ៌ពិតជាមានភាពស៊ិចស៊ីទាក់ទាញមិនធម្មតា ហើយអ្វីកាន់តែពិសេសទៀត ក៏មានតារាប្រុស Great Warintorn បានចូលទៅខមមិនលើរូបភាពរបស់នាងថា៖«ហ៊ើយៗៗៗ​ ពិន្ទុពេញ១០ គ្មានបាត់ទេចាស» ៕

Advertisement