Connect with us

តារាអន្តរជាតិ

ស្វីតអីស្វីតយ៉ាងនេះ ! Weir និង Bella​ ដឹកដៃគ្នាត្រសងឡើងកោះ ថែមទាំងខាងប្រុសឆ្លៀតផុសសារយ៉ាងផ្អែមល្អែមទៀតផង

បរទេស៖ កាលពីពេលថ្មីៗនេះ Weir និង Bella បានដៃគ្នាយ៉ាងត្រសងដូចលលកញីឈ្មោល ធ្វើដំណើរកម្សាន្ដទៅកាន់កោះ Tao ។ បើទោះបីការធ្វើដំណើរឡើងកោះនេះហាក់ដូចជាពិបាកបន្តិចសម្រាប់ Bella ក៏ប៉ុន្តែនាងបាននិយាយថា មិនហត់នឿយនោះទេ ព្រោះមានលោក Weir ដែលជាសង្សារសំណព្វចិត្តបានទៅជាមួយ ដូច្នេះការហត់នឿយគឺបានរំសាយមួយផ្នែកធំ។

អ្វីដែលកាន់តែពិសេសនោះ Weir បានផុសរូបភាពអង្គុយជាមួយ Bella នៅលើផ្ទាំងថ្មធំមួយនៅលើភ្នំខ្ពស់ ដោយអមជាមួយអត្ថន័យយ៉ាងផ្អែមល្អែមថា«មិនសុំអ្វីច្រើនទេ សុំតែអ្នកម្នាក់ឯងបានហើយ» ខណៈហ្វេនៗជាច្រើនបានចូលទៅខមមិនកោតសរសើរទេសភាពស្រស់ស្អាតនៅជុំវិញកោះ Tao និងស្ញប់ស្ញែងទំនាក់ទំនងគូស្នេហ៌អ្នកទាំង២ ព្រមទាំងជូនពរឲ្យពួកគេស្រឡាញ់គ្នាជារៀងរហូត ៕

 

 

Advertisement