Connect with us

ព័ត៌មានជាតិ

ញាក់សាច់ ! គ្រាន់តែតម្លៃនាឡិការបស់សម្ដេច ហ៊ុន សែន ១គ្រឿង អាចទិញផ្ទះវីឡាបានរាប់រយខ្នង សំខាន់មានតែ៥ប៉ុណ្ណោះ នៅលើពិភពលោក

ភ្នំពេញ៖ កន្លងទៅថ្មីៗនេះតែងតែការបង្ហោះហូហែរពីម៉ូត និងតម្លៃនាឡិកានីមួយៗរបស់ សម្ដេច ហ៊ុន សែន។ ដោយនាឡិកាទាំងអស់នោះសុទ្ធសឹងតែជារបស់ម៉ាក់ល្បីៗនៅជុំវិញពិភពលោក ដែលមានតែបុគ្គលអ្នកមានទ្រព្យសម្បត្តិមហាសាល និងបុគ្គលមានមុខមាត់នៅក្នុងសង្គមបុ៉ណ្ណោះ អាចមានសមត្ថភាពធ្វើជាកម្មសិទ្ធ។

ជាក់ស្ដែងកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០នេះ​​ មានផេកហ្វេសប៊ុក១ឈ្មោះ​ Insane Luxury បានបញ្ជាក់ពីម៉ូត និងតម្លៃនាឡិការបស់ សម្ដេច ហ៊ុន សែន ដែលនាឡិកានោះគឺម៉ាក់ Richardmille ​RM57-05 ‘Golden Eagle ស្ថិតនៅក្នុងអំបូរនាឡិកា Richardmille នាឡិកានេះត្រូវបានរចនាឡើងដោយសេរ៉ាមិចពណ៌ខ្មៅ និងពណ៌មាសដែលមានរូបឥន្ទ្រីមាសនៅខាងក្នុង ដោយគេផលិតមានកំណត់តែ៥គ្រឿង ប៉ុណ្ណោះនៅលើពិភព តម្លៃរបស់វាក៏មិនធម្មតាដែលគឺមានតម្លៃរហូតដល់ ១,១៥០,០០០,០០ ដុល្លារ។

ប្រភព​ដដែល បានបញ្ជាក់​ថា ប្រភេទ​នាឡិកា​ដៃ ដែល ​សម្ដេច ហ៊ុន សែន ប្រើប្រាស់​នេះ មិន​មែន​ជា​ផលិត ផល​សម្រាប់​អតិថិជន​ធម្មតា ដែល​នរណាៗ ក៏​អាច​រក​ទិញ​បាន​នោះ​ទេ គឺ​សុទ្ធតែ ត្រូវ​បាន​ផលិត ទៅ​តាម​ការ​បញ្ជា​ទិញ ដែល​ត្រូវ​កក់​ប្រាក់​ទុក​ជា​មុន​ពី​សំណាក់​អតិថិជន​លំដាប់ វី.អាយ.ភី «VIP» មួយ​ចំនួន ដែល​សុទ្ធ​សឹង​ជា​ម​ហា​សេដ្ឋី តា​រា​ល្បីៗ លំដាប់​ពិភពលោក ៕

Advertisement