Connect with us

ព័ត៌មានអន្តរជាតិ

រួមគ្នាធ្វើអំពើល្អ ! ឃើញពិការជិះលើរទេះរុញទាំងកណ្ដាលថ្ងៃត្រង់ បុរសចិត្តធម៌ម្នាក់​ លើបីដាក់ចូលឡានជូនទៅដល់គោលដៅ

ប្រទេសថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Thai TV Social​ មុននេះបន្តិចបានឲ្យដឹងថា មានបុរសចិត្តធម៌ម្នាក់ បានជួយយកអាសារបុរសពិការម្នាក់ ដែលកំពុងជិះលើរទេះរុញ នៅលើផ្លូវជាតិ ស្របពេលដែលគាត់បានជិះឡានឆ្លងកាត់នៅលើផ្លូវនោះ ដោយបានបីបុរសពិការដាក់ចូលទៅក្នុងឡាន ដើម្បីជូនគាត់ទៅដល់គោលដៅ​ ដែលគាត់ចង់ទៅ ដែលទង្វើររបស់លោកបានធ្វើមហាជនជាច្រើនមានការស្ញប់ស្ញែង និងពោលពាក្យសរសើរមិនដាច់ពីមាត់។

ជាក់ស្ដែងបុរសដែលជាម្ចាស់ឡានបានរៀបរាប់ប្រាប់សារព័ត៌មានឲ្យដឹងថា កំឡុងពេលធ្វើដំណើរបើកឡានកាត់ផ្លូវស្រុកភេន លោកក៏បានប្រទះឃើញបុរសជនពិការកំពុងជិះលើរទេះនៅលើដងផ្លូវ ដោយមានរថយន្តជាច្រើនបានបើកឆ្លងកាត់នៅលើផ្លូវ ប៉ុន្តែពុំមានឡានណាមួយរវីរវល់ជាមួយបុរសពិការនោះទេ ដោយឃើញដូចនោះលោកក៏មានចិត្តអាណិតអាសូររួចក៏ជិះឡានទៅជិតបុរសជនពិការ ហើយក៏បានឈប់សាកសួរថាគាត់ចង់ទៅណា ខណៈពេលនោះបុរសពិការក៏បានរៀបរាប់ថា៖ លោកមានបំនងទៅផ្ទះប្អូនស្រីរបស់លោក ក៏ប៉ុន្តែដោយលោកគ្មានប្រាក់នៅក្នុងខ្លួនទើបលោកសម្រេចចិត្តរុញរទេះទៅតែម្ដងទៅ។

ក្រោយពីបានស្ដាប់ការរៀបរាប់រួចហើយ បុរសដែលជាម្ចាស់ឡានក៏បានធានាជូនគាត់ទៅដល់គោលដៅ ដោយបានបីគាត់ដាក់ឡាន មិនត្រឹមតែប៉ុណ្ណោះទេថែមទាំងជូនលុយដល់គាត់មួយចំនួនដើម្បីដោះទុក្ខបានមួយគ្រា ៕

Advertisement