Connect with us

តារាអន្តរជាតិ

សេដណាស់ ! YG ប្រកាសលុបឈុត Jennie ស្លៀកសម្លៀកបំពាក់គិលានុបដ្ឋាយិកានៅក្នុង MV បទ “Lovesick Girls”

បរទេស៖ យោងតាមប្រភពព័ត៌មានជាក់លាក់មួយបានឲ្យដឹងថា YG Entertainment បានសម្រេចចិត្តលុបឈុត Jennie ពាក់សម្លៀកបំពាក់គិលានុបដ្ឋាយិកានៅក្នុង MV បទ “Lovesick Girls” របស់ BLACKPINK ដែលបានចេញកាលពីប៉ុន្មានថ្ងៃមុន។

នៅក្នុងមូលហេតុដែលខាងផលិតកម្មបានសម្រេចលុបឈុតនេះគឺ ដោយសារនៅប្រទេសកូរ៉េខាងត្បូង គិលានុបដ្ឋាយិកា និង Knets ជាច្រេីនមិនពេញចិត្តនឹងឈុតនេះ ព្រោះពួកគេគិតថាស៊ិចស៊ីពេក និងមិនសមជាឈុតរបស់គិលានុបដ្ឋាយិកា ។ ជាមួយគ្នា YG ក៏សម្រេចចិត្តសូមទោសជាសាធារណះ និងសូមអភ័យទោសទៅកាន់គិលានុបដ្ឋាយិកាដែលមានបញ្ហាដោយសាររឿងនេះ ព្រមទាំងអរគុណដល់អ្នកដែលនៅក្នុងវិស័យវេជ្ជសាស្រ្តទាំងអស់សម្រាប់ការខិតខំ និងការផ្តល់សេវាកម្មរបស់ពួកគេ មិនត្រឹមតែប៉ុណ្ណោះខាងផលិតកម្មនិងជំនួសដោយវីដេអូថ្មីឆាប់ៗនេះ។

ដោយឡែកក្នុងការលុបនេះមាន Blink និងមនុស្សជាច្រេីនទៀតរួមទាំងគិលានុបដ្ឋាយិកាក្រៅពីប្រទេសកូរ៉េ មិនពេញចិត្តនឹងការឆ្លេីយតបរបស់ YG ទេ ព្រោះ Jennie មិនបានស្លៀកពាក់ស៊ិចស៊ីដូចដែលនិយាយ ហេីយនេះជាឈុតសំរាប់គិលានុបដ្ឋាយិកាជាក់ស្ដែងតែម្ដែង ៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូត្រង់ឈុត Jennie ស្លៀកសំលៀកបំពាក់គិលានុបដ្ឋាយិកា ដូចខាងក្រោម៖

Just saved the og MV on my phone before they delete Jennie’s iconic rap part out of the MV @JADIORCHU

Posted by BLACKPINK – BLINK INTL on Tuesday, 6 October 2020

 

Advertisement