Connect with us

តារាអន្តរជាតិ

មុនសម្រេចចិត្តរៀបការអាចជ្រើសរើសនារីដែលតែងតែគិតគូរពីអ្នកដូច Hailey Bieber សូមមកអានចំណុចល្អៗរបស់ Hailey ដូចខាងក្រោម

1️⃣ ជ្រើសមនុស្សស្រីដែលជួយជ្រោមជ្រែងក្នុងស្ថានភាពលំបាកបំផុត ៖
• ក្រោយពេលដែលបែកបាក់ពី Selena Gomez មក Justin ហាក់ដូចជាមនុស្សម្នាក់ដែលបាត់ម្ចាស់ការលើខ្លួនឯងរហូតបណ្តោយខ្លួនឲក្លាយជាមនុស្សម្នាក់ដែលធ្លាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងររហូតដល់ថ្នាក់គិតថាជីវិតរបស់ខ្លួនលែងមានតម្លៃទៀតផង។ ប៉ុន្តែក្នុងស្ថានភាពដ៏ខ្មៅងងឹតនេះដែរ គេបានចាប់ផ្តើមសេពគប់ជាមួយ Hailey ដែលនាងតែងតែកំដរនឹងលើកទឹកចិត្ត Justin នៅក្នុងស្ថានភាពដែលមនុស្សជាច្រើនបានចាកចេញពីជីវិតគាត់។ Hailey តែងតែកំដរដើរលេងកំសាន្ត ញ៉ាំអាហារឆ្ងាញ់ៗ លេងកីឡាដែល Justin ចូលចិត្តរហូតអាចធ្វើឲស្ថានភាពរបស់ Justin មានភាពល្អប្រសើរ និងអាចចាកចេញពីស្ថានភាពដ៏ខ្មៅងងឹតនេះ និងត្រឡប់មករកទីដែលមានពន្លឺវិញ។

2️⃣ រើសមនុស្សស្រីដែលជួយឲសម្រេចក្តីស្រមៃ ÷
• ដោយសារតែជំងឺដ៏អាក្រក់នេះបានធ្វើឲ Justin ស្ទើរតែបោះបង់អាជីពសិល្បៈដែលជាក្តីស្រមៃរបស់ខ្លួននេះចោលទៅហើយ។ ប៉ុន្តែ Hailey ជាអ្នកដែលជួយឲ Justin ត្រឡប់មកបន្តនូវក្តីស្រមៃ និងធ្វើអ្វីដែលខ្លួនស្រលាញ់វិញ។ ជាក់ស្តែងក្រោយពេលដែលបាត់មុខពីសិល្បៈមួយរយៈ និងអាចយកឈ្នះជំងឺធ្លាក់ទឹកចិត្ត Justin បានត្រឡប់មកពិភពតន្ត្រីវិញជាមួយនឹងកាដូដ៏ពិសេសជូនទៅដល់ហ្វេនៗរបស់ខ្លួនតាមរយៈចេញអាល់ប៊ុមថ្មីក្នុងខែកុម្ភៈ ឆ្នាំ២០២០ “Changes” ដែលអាល់ប៊ុមមួយនេះភាគច្រើនបាននិយាយរៀបរាប់ពីស្ថានភាពលំបាករបស់លោកកាលពីមុន ហើយក៏អរគុណដល់ Hailey ដែលជាភរិយាសម្លាញ់របស់ខ្លួនផងដែរ។

3️⃣ ជ្រើសរើសមនុស្សដែលកែប្រែអ្នកឲក្លាយជាមនុស្សល្អ ÷
• ចំណុចមួយដែលធ្វើឲ Justin ស្រលាញ់ភរិយារបស់ខ្លួនស្ទើរតែដកចិត្តមិនរួច គឺនាងជាមនុស្សម្នាក់ដែលតែងតែជួយកែប្រែធ្វើឲលោកក្លាយជាមនុស្សល្អជាងមុនជានិច្ច។ ជារឿយៗ Justin តែងតែអរគុណទៅដល់ភរិយាខ្លួនទៅលើចំណុចនេះ។ ជាក់ស្តែងសូម្បីតែពេលខ្លះ Hailey បានកែប្រែទម្លាប់អាក្រក់ៗនៃការហូបចុក ការគេង និងចំណុចមិនល្អផ្សេងៗជាច្រើនទៀតរបស់ស្វាមីខ្លួន ដើម្បីធ្វើឲបុរសដែលធ្លាប់តែសម្បូររឿងអាស្រូវជាច្រើន ក្លាយជាមនុស្សល្អម្នាក់ដែលអាចទទួលបានការគោរពស្រលាញ់ពីមជ្ឈដ្ឋានជុំវិញខ្លួនកាន់តែច្រើនឡើងៗ។

Advertisement