យោងតាមព័ត៌មានបញ្ចេញដោយ Billboard Charts បានឱ្យដឹងថា BLACKPINK ថ្មីៗនេះទើបតែយកបានលេខរៀងទី១ ក្នុងតារាង ‘Artist 100’ សម្រាប់សប្ដាហ៍នៃថ្ងៃទី១៧ ខែតុលា។ តារាង ‘Artist 100’ គឺជាតារាងនៃចំណាត់ថ្នាក់ដែលបួកបញ្ចូលទិន្នន័យបានមកពីការលក់អាល់ប៊ុមម ចំនួនស្ដ្រ៊ីម ពិន្ទុនៃការចាក់ផ្សាយក្នុងវិទ្យុ សម្មភាពផ្សេងៗក្នុងបណ្ដាញសង្គម និងទិន្នន័យច្រើនទៀត ដែលត្រូវបានគេយកទៅវិភាគ ហើយរកមើលអ្នកដែលមានឥទ្ធិពលជាងគេក្នុងផ្នែកតន្ដ្រី។
ក្រៅពីជាប់លេខរៀងទី២ ក្នុងតារាង “Billboard 200” ប្រចាំសប្ដាហ៍នេះ BLACKPIK ក៏បង្ហាញខ្លួនក្នុងតារាងជាច្រើនទៀតដែរ៖
-លេខ១ ក្នុងតារាង ‘Artist 100’
-លេខ៥៩ (“Lovesick Girls”) ក្នុងតារាង ‘Hot 100’
-លេខ៦៤ (“Ice Cream”) ក្នុងតារាង ‘Hot 100’
-លេខ២ ក្នុងតារាង ‘Social 50’
-លេខ២ (“Lovesick Girls”) ក្នុងតារាង ‘Global 200’
-លេខ១ (“Lovesick Girls”) ក្នុងតារាង ‘Global 200 Excl. U.S’
សរុបទៅ BLACKPINK មានចម្រៀង ៧បទហើយដែលបានចូលក្នុងតារាង ‘Hot 100’ របស់ Billboard ចាប់តាំងពីពួកគេចូលប្រឡូកក្នុងទីផ្សារតន្ដ្រីពិភពលោក។ ក្នុងចំណោមបទចម្រៀងទាំង ៧នោះ មាន ៤បទ បញ្ចេញក្នុងឆ្នាំនេះ៕





