Connect with us

តារាអន្តរជាតិ

តាមពិតបងស្រីធំរបស់ Blackpink Jisoo ជាមនុស្សស្រីបែបនេះសោះ ទើបធ្វើឲ្យអ្នកគាំទ្រគិតបែបនេះមកលើនាង

បរទេស៖ Jisoo សមាជិកក្រុមចម្រៀង Blackpink ធ្លាប់បានបង្ហាញពីអារម្មណ៍ពិតផ្ទាល់ខ្លួនឥតលាក់បាំង ក្នុងកិច្ចសម្ភាសមួយដាក់ទស្សាវដ្ដី ÉLLE ក្នុង
ប្រទេសអង់គ្លេស។

Jisoo ជាមនុស្សស្រីម្នាក់ដែលតែងតែមិនចូលចិត្តបើកចំហររឿងរ៉ាវឯកជនរបស់ខ្លួនឱ្យអ្នកដទៃដឹង។ Jisoo បានលើកឡើងថា ដោយសារតែពេលនាងជួបបញ្ហានាងតែងតែដោះស្រាយដោយខ្លួនឯង ទើបធ្វើឱ្យនាងក្លាយជាស្រីរឹងមាំនិងឯករាជ្យបំផុតពេលនេះ។

Jisoo បានអះអាងថា៖ “បើក្រឡេកទៅមើលអតីតកាល ខ្ញុំគិតថាខ្ញុំជាមនុស្សស្រីដែលរឹងមាំបំផុត។ ពេលជួបបញ្ហាលំបាកក្នុងជីវិតម្តងៗ ខ្ញុំមិនដែលនឹកនា​ ឬពឹងពាក់នរណាម្នាក់ឱ្យមកជួយដោះស្រាយឡើយ។ ខ្ញុំព្យាយាមពិចារណាអំពីរឿងរ៉ាវទាំងអស់នោះ និងដោះស្រាយវាដោយខ្លួនឯង ព្រោះខ្ញុំអាចយកឈ្នះលើការលំបាកដោយខ្លួនឯងបាន។ ខ្ញុំក្លាយជាមនុស្សរឹងមាំដូចពេលនេះអ៊ីចឹង មកទល់ពេលនេះ ខ្ញុំជាមនុស្សមិនចូលចិត្តនិយាយអំពីរឿងលំបាកឡើយ។ ខ្ញុំចង់ឱ្យពេលអ្នកដទៃមើលមកខ្ញុំគឺឃើញពីស្នាមញញឹមរបស់ខ្ញុំ” ៕

 

Advertisement