Connect with us

តារាអន្តរជាតិ

លោក James Jirayu សារភាពថាអៀន និងនិយាយបែបនេះពេលប៉ះតួស្រី Anne Thong ក្នុងឈុតស្នេហា

បរទេស៖ រឿងភាគថ្មីរបស់ប៉ុស្តិ៍ទូរទស្សន៍លេខ ៣ ថៃ “ការ៉ាត់តេស្នេហ៍” កំពុងមមាញឹកថតយ៉ាងសម្រិតសម្រាំង ខណៈតួអង្គប្រុសគឺជាតារាសម្តែងគឺលោក James Jirayu និងតួឯកស្រី Anne Thongprasom ។

គេចាំបានថាកាលតារាស្រី Anne Thong បង្ហោះផ្ទាំងរូបថតប្រូម៉ូតរឿងនេះដំបូងៗតាមរយៈបណ្តាញសង្គមត្រូវបានទស្សនិកជនចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះថាចាប់តាំងពីប្រែក្លាយទៅជាអ្នកដឹកនាំរឿងមក Anne ខកខានសម្តែងរឿងរយៈពេល ៦ឆ្នាំហើយ។ ម្យ៉ាងវិញទៀត ត្រឡប់មកលើកនេះនាងស្រាប់តែសម្តែងប៉ះដៃគូក្មេងមានគម្លាតអាយុខុសត្រូវគ្នាដល់ទៅជិត ២០ឆ្នាំឯណោះ។

ដ្បិតតែអាយុរបស់តួឯកប្រុស-ស្រីទាំងពីរនេះខុសគ្នាអាចធ្វើម្ដាយកូនបាន ប៉ុន្ដែពេលសម្ដែង តារាប្រុស James Jirayu បានសារភាពថា “លោកមានអារម្មណ៍ថាខ្មាសអៀន ពេលសម្ដែងប៉ះឈុតឆាកស្នេហាផ្អែមល្ហែម ព្រោះថានេះជាលើកទីមួយដែលលោកបានសម្ដែងជាមួយរៀមច្បង។ មួយវិញទៀត ពេលនេះចាប់ផ្ដើមសម្ដែងដំបូង លោកមានអារម្មណ៍ថាតឹងតែងក្នុងចិត្តណាស់ តែដល់ពេលឃើញការសម្ដែងដ៏ប៉ិនប្រសប់របស់ Anne លោកបែរជាមានអារម្មណ៍ថាធូរស្រាល និងកំប្លែងទៅវិញ” ៕

Advertisement