បរទេស៖ ថ្មីៗនេះតារាសម្ដែងប្រុស Weir Sukollawat និងមិត្តស្រីរបស់លោកគឺតារាស្រី Bella Ranee បាននាំគ្នាទៅលេងសមុទ្រយ៉ាងរីករាយ។ ហើយអ្វីដែលសំខាន់នោះអ្នកទាំងពីរបានបង្ហោះរូបថតកំពុងមុជទៅបាតសមុទ្រដើម្បីមើលត្រីសមុទ្រយ៉ាងរ៉ូមែនទិក។
គូស្នេហ៍មួយគូនេះចូលចិត្តធ្វើដំណើរកម្សាន្តផ្សងព្រេងរុករកអ្វីដែលថ្មី និងចូលចិត្តព្រៃភ្នំ ឬសមុទ្រជាដើម។
មួយរយៈចុងក្រោយនេះ Weir និង Bella ត្រូវគេសួរដេញដោលរឿងរៀបការឥតដាច់ សូម្បីតែឪពុករបស់ Weir ក៏សួររឿងនេះដែរ។ ដូច្នេះប្រហែលជាអ្នកគាំទ្រនឹងទទួលបានដំណឹងល្អឆាប់ផងដែរ ៕






