Connect with us

តារាអន្តរជាតិ

ភ្ញាក់ផ្អើល ! Lisa វ៉ាដាច់សមាជិកដទៃ រកបានចំនួនអ្នក Follower ដល់ទៅ៤០លាននាក់ នៅលើ IG

អន្តរជាតិ៖ ប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់ហើយ Lisa គឺជាតារាចម្រៀង K-Pop មួយរូបដែលត្រូវបានមហាជនអ្នកគាំទ្រស្ទើរទូទាំងពិភពលោកបានចាប់អារម្មណ៍នាងខ្លាំងបំផុត ក៏ព្រោះនាងគឺជាសមាជិកមួយរូបនៃក្រុមចម្រៀង BlackPink ដែលជាជន ជាតិថៃ។

លើសពីនេះទៅទៀត Lisa ត្រូវបានមហាជនអ្នកគាំទ្រតាមដាននាងយ៉ាងខ្លាំងរាល់គ្រប់សកម្មភាពតាមរយៈបណ្តាញសង្គមរបស់នាង មិនថាតែលើ Youtube, IG ឬ ក៏ Facebook នោះទេ។ ជាក់ស្តែងកាលពីថ្មីៗនេះកន្លងទៅនេះ Lisa បានធ្វើឲ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីគណនី IG របស់នាងមានអ្នក Follow រហូតដល់ទៅ ៤០លាននាក់ ដែលជាចំនួនមួយច្រើនជាងសមាជិក ៣ រូបផ្សេងទៀតរបស់ BlackPink ។

ក្នុងនោះគេបានដឹងថា Jennie មានអ្នក follow ចំនួន ៣៣.២លាននាក់, Rosè ចំនួន ៣០លាននាក់ និង Jisoo មានអ្នក follow ចំនួន ២៩.៣លាននាក់ប៉ុណ្ណោះ ៕

Advertisement