Connect with us

តារាអន្តរជាតិ

អបអរសាទរ ! Key សមាជិកក្រុម SHINee បានបញ្ចប់កាតព្វកិច្ចយោធាជាផ្លូវការហើយ

បរទេស៖ សប្ដាហ៍មុននេះ Key សមាជិកមួយរូបក្នុងក្រុម SHINee បានបញ្ចប់ការភារកិច្ចយោធារបស់គេដោយជោគជ័យ ជាមួយគ្នានេះដែរក្រុមរបស់លោកក៏បានផុសសារមួយនៅលើបណ្ដាញសង្គមអ៊ីនធើណេតដើម្បីធ្វើការចែករំលែកទៅកាន់អ្នកគាំទ្រ ដែលកំពុងទន្ទឹងរង់ចាំKey មកកំដរអារម្មណ៌យ៉ាងអន្ទះសារ។

ដើម្បីអបអរជាមួយអ្នកគាំទ្រទាំងឡាយ Key បានចែករំលែកសារតាមរយៈវេបសាយផ្លូវការរបស់ SHINee ក្នុងសាររនោះគេបាននិយាយថា៖ “សួស្ដីគ្រប់គ្នានេះគឺ Key! ថ្ងៃដែលខ្ញុំគិតថានឹងមិនមកដល់ទីបំផុតពេលនេះបានមកដល់ហើយ ។ ខ្ញុំត្រលប់មកវិញនិងមានសុខភាពល្អ ហើយខ្ញុំចង់អរគុណអ្នករាល់គ្នាដោយចិត្តស្មោះ សម្រាប់ការរង់ចាំ ។ ខ្ញុំ នឹងត្រលប់ទៅបង្ហាញខ្លួនក្នុងសម្មភាពផ្សាព្វផ្សាយ ដើម្បីរាក់ទាក់អ្នករាល់គ្នានៅពេលឆាប់ៗ ដូច្នេះកុំភ្លេចរង់ចាំមើលផង ។ ជាថ្មីម្ដងទៀត អរគុណសម្រាប់ការរង់ចាំ យើងនឹងជួបគ្នាម្ដងទៀតជាមួយស្នាមញញឹមដ៏ស្រស់ចាំជួយគ្នាឆាប់ៗ!” ៕

Advertisement