Connect with us

តារាអន្តរជាតិ

ល្អម្យ៉ាងដែរ ! Travis Scott មានបំណងចង់ឲ្យកូនស្រីធ្វើរឿងបែបនេះដូចមនុស្សប្រុសទូទៅ

បរទេស៖ ជាការពិតណាស់ ដោយសារតែទេពកោសល្យដ៏ល្អឯក និងការស្រលាញ់ចូលចិត្តទៅលើខាងវិស័យសិល្បៈនេះហើយទើបធ្វើឲ្យតារាចម្រៀងស្បែកខ្មៅ សញ្ជាតិអាមេរិក Travis Scott អាចឈានដល់ចំណុចកំពូលជាមួយតារាផ្សេងៗទៀតបាន អាចនិយាយបានថាអាជីពជាតារាចម្រៀងគឺទទួលបានជោគជ័យបាត់ទៅហើយ ដូច្នេះហើយការងារសិល្បៈត្រូវធ្វើបន្ថែមក៏កាន់តែកើនឡើងជាលំដាប់ប៉ុន្តែតារារូបនេះចេះបែងចែក ពេលវេលាបានត្រឹមត្រូវ ដោយតែងតែ យកពេលវេលាដែលសេសសល់ ទៅដើរកម្សាន្តជាមួយគ្រួសារជានិច្ច។

ដោយឡែក ក្រៅពីការងារមមារញឹកក្នុងវិស័យសិល្បៈ ស្ទើរតែគ្មានពេលទំនេរនិងសម្រាកគ្រប់គ្រាន់នោះ Travis ក៏បានបំពេញតួនាទីជាឪពុកដ៏អស្ចារ្យដោយតែងតែយកចិត្តទុកដាក់ បីបម ថ្នមថ្នាក់ Stormi ដែលជាកូនស្រីជាទីស្រលាញ់របស់លោកនិងសង្សារបណ្ដូលចិត្ត Kylie Jenner ។

Travis Scott ក៏បាននិយាយប្រាប់ដំបូន្មានក៏ដូចជាលើកទឹកចិត្តដល់កូនស្រីឲ្យចេះតស៊ូមានជំនឿចិត្តលើខ្លួនឯង ទោះបីរូបនាងជាស្រីក៏ដោយក៏អាចធ្វើអ្វីបានដូចបុរសៗផងដែរ Travis បាននិយាយថា៖ “ខ្ញុំមានអារម្មណ៍ថាមានវាជាវិធីដ៏សំខាន់មួយ ដើម្បីការពារកូនស្រីរបស់យើងគឺបង្រៀនឲពួកគេយល់អំពីអ្វីដែលហៅថាជំនឿចិត្តលើខ្លួនឯង និងដើរផ្សងព្រេងក្នុងពិភពលោកមួយនេះ ដោយប្រើប្រាស់វិធីសាស្ត្រធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សរឹងមាំម្នាក់ និងរបៀបគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនឲមានភាពភ័យខ្លាចនៅពេលដែលស្ថិតនៅក្នុងគ្រោះថ្នាក់ ឬសម្ពាធ។ ខ្ញុំជឿជាក់ថា Stormi កូនស្រីរបស់ខ្ញុំនឹងអាចធ្វើអ្វីបានដូចដែលមនុស្សប្រុសអាចធ្វើបានដូចគ្នា” ៕

Advertisement