Connect with us

តារាអន្តរជាតិ

អបអរសាទរ ! BTS យកបានពាន Top Social Artist ៤ឆ្នាំជាប់ៗគ្នាពីព្រឹត្តិការណ៍ Billboard Music Awards

បរទេស​៖  គ្រាន់តែលឺឈ្មោះក្រុមចម្រៀងប្រុសកូរ៉េ BTS ប្រិយមិត្តជាច្រើនដែលជាអ្នកស្នេហាវិស័យ Kpop ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ព្រោះថាតារាចម្រៀងប្រុសមួយក្រុមនេះ ពិតជាមានកេរ្តិ៍ឈ្មោះល្បីសុះសាយខ្លាំង មិនថាឆាកជាតិនិងអន្តជាតិនោះទេ។ អ្វីដែលពិសេសនោះ គ្រប់សមាជិកនៅក្នុងក្រុម BTS នេះសុទ្ធសឹងតែមានរូបសម្រស់ស្រស់សង្ហា ដែលទាំងនេះគឺជាផ្នែកមួយរឹតតែធ្វើឲ្យពួកគេ កាន់តែទទួលបានប្រជាប្រិយភាពបន្ថែមទៀត ពីសំណាក់អ្នកគាំទ្រ។

ជាក់ស្ដែង BTS បានបង្ហាញពីឥទ្ធិពលរបស់ពួកគេដោយការឈ្នះបានពានពីព្រឹត្តិការណ៍ផ្ដល់ពានរង្វាន់ Billboard Music Awards (BBMAs) ឆ្នាំ២០២០។ កម្មវិធីក្នុងឆ្នាំនេះបានប្រារព្ធធ្វើ ឡើងនៅទីក្រុង Los Angeles កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ យ៉ាងណាមិញម្ចាស់ពាន Top Social Artist ក្នុង ឆ្នាំ២០២០ គឺបាន ទៅលើ BTS ហើយ នេះមានន័យថា BTS យកបានពានរង្វាន់មួយនេះពីព្រឹត្តិការណ៍ Billboard Music Awards ៤ឆ្នាំជាប់ៗគ្នា ។ ដោយឡែកអ្នកឈរឈ្មោះ ដណ្ដើមពានមួយនេះសម្រាប់ឆ្នាំ២០២០ មានដូច ជា EXO, GOT7, Billie Eilish, និង Ariana Grande ៕

Advertisement