បរទេស៖ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០ ផលិតកម្ម YG Entertainment បានប្រកាសថា BLACKPINK នឹងបង្ហាញវត្តមានលើកញ្ចក់ទូរទស្សនិ៍ ABC ក្នុងកម្មវិធីជជែកកម្សាន្តពេលរាត្រីដ៏ពេញនិយមរបស់ ប្រទេសអាមេរិក នៅថ្ងៃទី ២០ ខែតុលានាពេលខាងមុខនេះ។
ក្នុងនោះផងដែរ ក្រុមចម្រៀងនារីដ៏មានប្រជាប្រិយភាពនេះ នឹងសម្តែងបទចម្រៀងគោលក្នុងអាល់ប៊ុមចុងក្រោយរបស់ពួកគេដែលមានចំណងជើងថា«Lovesick Girls» ក៏ដូចជា មានការជជែកកម្សាន្ត Live ជាវីដេអូផ្ទាល់ជាមួយពីធីករជាមួយលោក James Cordan តែម្តង ក្នុងកម្មវិធីដ៏មានប្រជាប្រិយភាពរបស់អាមេរិក ដែលគ្រោងចាក់ផ្សាយនៅថ្ងៃទី២០ ខែតុលា។។
យ៉ាងណាមិញ គេត្រូវបានរាយការណ៍មកថា ក្រុម BLACKPINK គឺជាក្រុមនារី K-Pop ដំបូងគេបង្អស់ ដែលនឹងបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ «Jimmy Kimmel» បន្ទាប់ពីក្រុម K-Pop បុរសដទៃ ដូចជា ក្រុមBTS ក្រុមSuperM និង ក្រុម NCT 127 ៕




