បរទេស៖ ដូចប្រិយមិត្តបានជ្រាបរួចជាស្រេចហើយតារាចម្រៀងរ៉េបស្រី ជនជាតិកូរ៉ូ កញ្ញា CL ដែលត្រូវបានមហាជនដាក់រហស្សនាមឲ្យ «Queen of Kpop» បានបាត់មុខពីរង្វង់សិល្បះ១រយៈធំ ធ្វើឲ្យហ្វេនជាច្រើនមានការងឿងឆ្ងល់ហេតុអ្វីក៏នាងមិនបញ្ចេញនូវសកម្មភាពបទថ្មី ដែលមានហ្វេនជាច្រើនកំពុងរង់ចាំវត្តមានរបស់នាងមកកំដរអារម្មណ៌ពួកគេម្ដងទៀត។
ជាក់ស្ដែងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ CL បានបញ្ចេញផ្ទាំងរូបភាពពញ្ញាក់អារម្មណ៍ដំបូងសម្រាប់ចម្រៀងថ្មីរបស់នាង ។ ដោយគម្រោងវិលវិញរបស់ CL នឹង បញ្ចេញនៅថ្ងៃទី២៩ ខែតុលា នេះហើយដែលគួរឱ្យរំភើបជាងនេះទៅទៀតនោះគឺ CL មានគម្រោងបញ្ចេញបទថ្មីចំនួន២មិនមែនតែ១បទឡើយ។
សូមបញ្ជាក់ថា នេះជាការវិលវិញលើកដំបូងរបស់់ CL ចាប់តាំងពីបានបញ្ចេញគម្រោងអាល់ប៊ុមឈ្មោះ “In The Name of Love” ដែលបានចេញកាលពី១០ខែមុន ៕




