Connect with us

តារាអន្តរជាតិ

នឹកស្មានមិនដល់ !​ BlackPink ក្លាយជា​ក្រុម​តារា​ចម្រៀង​​លំដាប់​ទី​២ មាន​អ្នកគាំទ្រ​លើ YouTube ច្រើន​ជាងគេ

បរទេស៖​ កាលពីពេលថ្មីៗនេះផលិតកម្ម YG Entertainment បាន​ប្រកាស​ថា ចំនួន​អ្នក Subscribe លើ Channel YouTube ផ្លូវការ​របស់​ក្រុម BlackPink​ ដោយបាន​និយាយ​ថា ក្រុម​តារាចម្រៀង​ស្រី​កូរ៉េ​នេះ បាន​ក្លាយជា​តារាចម្រៀង​ដែល​មាន​អ្នកគាំទ្រ​លើ YouTube ច្រើន​ជាងគេ​លំដាប់​ទី​៤ លើ​ពិភពលោក​។

គិតត្រឹមព្រឹកថ្ងៃច័ន្ទ​​ ទី១៩ ខែតុលានេះ  ក្រុមតារាចម្រៀងស្រី BlackPink​ ទទួលបានចំនួន​អ្នក Subscribe លើ Channel YouTube ផ្លូវការ​ដែលឈានរហូតដល់ដល់៥១.៥M ដែលចំនួននេះបានជាប់លេខ២​ បន្ទាប់ពីតារាចម្រៀង Justin Biber។​ បើ​គិត​ក្នុង​ចំណោម​តារាចម្រៀង​ស្រី​វិញ BlackPink គឺ​ឈរ​នៅ​លើ​លំដាប់​ទី​មួយ លើ​តារាង​អ្នកមាន Subscriber លើ YouTube ច្រើន​ជាងគេ​។

Channel YouTube របស់ BlackPink ជា​មធ្យម​មាន​អ្នក Subscribe ថ្មី ១​សែន​នាក់ ជា​រៀង​រាល់ថ្ងៃ តាំងពី​ចេញ​បទ​ថ្មី ‘Lovesick Girls’ ដែលបានចេញនៅ​ថ្ងៃ​ទី​០២ ខែតុលា​ កន្លងទៅរយៈពេល២អាទិត្យមុននេះ​។ វី​ដេ​អូ​បទ​ចម្រៀង​​នេះ ត្រូវ​បាន​គេ​ចុច​មើល​ដល់​ទៅ ១៨២​លាន​ដង ត្រឹមតែ​រយៈពេល​២អាទិត្យ ៕

Advertisement