Connect with us

ព័ត៌មានជាតិ

ទាំងស្អាត ទាំងពូកែ ! តារាស្រីជើងចាស់៦ដួង សម្ដែងរឿងអស់ចិត្តទៅធ្វើជាអ្នកដឹកនាំវិញម្ដង

បរទេស៖ ប្រិយមិត្តដែលចូលចិត្តតាមដានរឿងភាគថៃ ប្រាកដជាបានស្គាល់តួអង្គស្រីជើងចាស់ល្បីៗជាច្រើនជាក់ជាមិនខានដែលតារាស្រីមួយចំនួនក្រោយពីមានបទពិសោធពេញបរិបូរនៅក្នុងវិស័យសម្ដែងហើយ ពួកគេក៏បានកែប្រែខ្លួនទៅធ្វើជាអ្នកដឹកនាំរឿងវិញម្ដង ហើយរឿងដែលពួកគេដឹកនាំនីមួយៗសុទ្ធតែល្អមើលទទួលបានការគាំទ្រច្រើនផុសផុលពីទស្សនិកជន ។

១. Anne Thongprasom ចាប់ផ្ដើមអាជីពជាអ្នកដឹកនាំតាំងពីឆ្នាំ២០១២ មកម្ល៉េះ បន្ទាប់ពីនាងធ្វើជាតារាសម្ដែងអស់ជាច្រើនឆ្នាំ ។

២. Jooy Warattaya បច្ចុប្បន្នកំពុងដឹកនាំរឿង “You’re My Heartbeat” ដែលសម្ដែងដោយ Dj Push និង Mai Davika ។

៣. Cheer Thikumporn ដឹកនាំរឿងដំបូងឱ្យប៉ុស្ដិ៍ទូរទស្សន៍លេខ៨ តែទោះបីជាក្លាយជាអ្នកដឹកនាំ នាងក៏នៅតែទទួលសម្ដែងដដែល ។

៤. Ning Panita ក្លាយជាអ្នកដឹកនាំរឿងឱ្យប៉ុស្ដិ៍លេខ៧ ច្រើនឆ្នាំមកហើយ ។

៥. Aom Phiyada ធ្វើការជាអ្នកដឹកនាំរឿងឱ្យប៉ុស្ដិ៍ទូរទស្សន៍ One 31 ច្រើនឆ្នាំ ហើយសព្វថ្ងៃនាងក៏ធ្វើជាអ្នកដឹកនាំឱ្យប៉ុស្ដិ៍លេខ ៣ ផងដែរ ។

៦. Noi Bussakorn ភរិយារបស់តារាសម្ដែង Ken គឺជាអ្នកដឹកនាំរឿងមួយរូបឱ្យប៉ុស្ដិ៍លេខ៣ ។

Advertisement