Connect with us

តារាអន្តរជាតិ

ក្ដៅចិត្តខ្លាំង ! Matt ដឹកដៃគូស្នេហ៍ឡើងតុលាការ ប្តឹងអ្នករិះគន់ប្រមាថនាងលើបណ្ដាញសង្គម

បរទេស៖ កន្លងទៅថ្មីៗនេះ បន្ទាប់ពីបើកចំហរចំណងស្នេហ៍ជាមួយសេដ្ឋីហាយសូរ Songkran រួចនោះ តារាសម្តែងថៃដ៏ល្បី Matt Peeranee ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមតាមដានមើលសកម្មភាពឯកជនរបស់នាងសឹងគ្រប់ពេល ជាមួយនឹងការរិះគន់ប្រមាថនាងយ៉ាងខ្លាំងទាក់ទងនឹងទំនាក់ទំនងស្នេហ៍ថ្មីមួយនេះ។

បន្ទាប់ពីតែងតែទទួលរងការរិះគន់នោះ ថ្មីៗកន្លងទៅនេះតារាល្បីលំដាប់ជួរមុខ Matt ក៏បានប្រកាសនឹងដាក់ពាក្យបណ្តឹងទៅដល់អ្នកបានរិះគន់នាងលើបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ ក្នុងនោះមានករណីដំបូងសរុប១១ករណី​ ដែល Matt បានលើកមកនិងបានប្តឹងទាមទារប្រាក់១លានបាត។

យ៉ាងណាមិញនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ តារាស្រី Matt និងលោក Songkran បានដឹកដៃគ្នាឡើងមកដល់តុលាការព្រហ្មទណ្ឌហើយ ដើម្បីដំណើរការក្តីក្នុងរឿងនេះដោយតុលាការគ្រោងនឹងបើសវនាការជាលើកដំបូង។

គួរឱ្យដឹងដែរថា រយៈពេល២ឆ្នាំកន្លងមកនេះ តារាសម្តែង Matt ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមក្នុងស្រុកជាច្រើនបានរិះគន់ដោយប្រើពាក្យសម្តីអាក្រក់ៗ អសុរោះ ជេរប្រមាថនាងធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងក្រុមគ្រួសាររបស់នាងយ៉ាងខ្លាំង ហេតុនេះហើយទើបឈានឱ្យនាងដាក់ពាក្យបណ្តឹងទាំងនោះឡើង ៕

 

Advertisement