Connect with us

តារាអន្តរជាតិ

អត្ថន័យចាក់ដោត ! បទថ្មីរបស់ Justin ទម្លាយអស់រឿងកំសត់កាលពីក្មេង ព្រមទាំងសំដៅទៅកាន់សង្សារចាស់ផងដែរ

បរទេស៖ បទចម្រៀងថ្មី “Lonely” របស់ Justin Bieber ដែលបានចេញប៉ុន្មានថ្ងៃមុននេះគឺ Justin ចង់និយាយរៀបរាប់ពីសាច់រឿងពិតរបស់ខ្លួនកាលពីនៅក្មេង។ ដោយនៅពីកុមារភាព Justin មានភាពល្បីល្បាញ, មានលុយ និងមានអ្វីៗគ្រប់យ៉ាង ប៉ុន្តែនៅតែរកនរណាម្នាក់ជាទីពឹងឬមនុស្សដែលនៅក្បែរចេះយល់ចិត្តមិនបានជាងនេះទៅទៀត Justin ក៏ត្រូវរងសម្ពាធពីសំណាក់មហាជនមានទាំងអ្នកស្អប់និងអ្នកស្រលាញ់ ហើយមហាជនភាគច្រើនតែងតែមានចេតនាមិនល្អមកលើខ្លួនផ្ទាល់តែម្តង។

ក្នុងអត្ថន័យបទនោះ Justin បានសរសេរថា “ខ្ញុំមានអ្វីៗគ្រប់យ៉ាង ប៉ុន្តែគ្មាននរណាម្នាក់ស្តាប់ខ្ញុំនោះទេ។ អ្នកទាំងអស់គ្នាដឹងពីអតីតកាលខ្ញុំហើយ ដូចជាផ្ទះរបស់ខ្ញុំគឺតែងតែធ្វើពីកញ្ចក់ដែលអាចមើលធ្លុះបាន វាដូចជាតម្លៃខ្លួនខ្ញុំត្រូវបានទិញដោយសារលុយ និងកេរ្តិ៍ឈ្មោះ។ នៅពេលដែលខ្ញុំនៅក្មេងគេគ្រប់គ្នាឃើញខ្ញុំឈឺ ប៉ុន្តែវាមិនសំខាន់និងមិនមាននរណាខ្វាយខ្វល់ឡើយ តែត្រូវជំនួសវិញដោយការរិះគន់ជាន់ពន្លិចស្របពេលដែលក្មេងម្នាក់នោះគឺជាមនុស្សចោលម្សៀត។”

ជាពិសេសបទនេះក៏ពាក់ព័ន្ធក្នុងរឿងស្នេហារបស់លោកដែរដោយ Justin បង្ហាញថានៅពេលកំពុងស្រលាញ់គ្នាជាមួយអតីតសង្សារចាស់ពួកគេដូចជាមិនខ្វាយខ្វល់នឹងលោកប៉ុន្មានឡើយ ដោយត្រង់ចំណុចនេះគឺសង្កត់ធ្ងន់ទៅលើសង្សារចាស់ម្នាក់ (ដោយអ្នកគាំទ្រសង្ស័យថាភាគច្រើន Justin ចង់សំដៅទៅលើ Selena Gomez) ។

សូមបញ្ជាក់ថាបទថ្មី “Lonely” របស់ Justin នេះបានចាប់ដៃគ្នាសម្តែងជាមួយតារាវ័យក្មេង Jacob Tremblay ដោយតម្រូវឲដើរតួជា Justin Bieber កាលពីនៅក្មេង អមជាមួយនិងអត្ថបទចម្រៀងដែលនិយាយរៀបរាប់ពីសាច់រឿងពិតរបស់ខ្លួនកាលពីនៅក្មេង។ ដោយបទមួយនេះសរសេរឡើងដោយក្រុមការងារពីរនាក់ទៀតគឺលោក Benny Blanco និងបងប្រុសបង្កើតរបស់ Billie គឺ Finneas OConnell រួមទាំង Justin ផងដែរ ៕

 

 

Advertisement