Connect with us

ព័ត៌មានកីឡា

Manchester City មានភាគរយច្រើនក្នុងការនាំយកកីឡាករលំដាប់កំពូលម្នាក់ក្នុងទីផ្សារដោះដូរកីឡារនាខែមករាខាងមុខនេះ

បរទេស៖ ក្រុមមេឃ Manchester City ត្រូវបានគេរាយការណ៍ថាអាចមានឱកាសក្នុងការចាយត្រឹមតែ ១៥ លានផោនសម្រាប់ខ្សែប្រយុទ្ធឆ្នើម Lionel Messi របស់ក្រុមអ្នកមានបុណ្យ FC Barcelona អំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា។

កីឡាករវ័យ ៣៣ ឆ្នាំត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរចេញពីទឹកដី Camp Nou នៅរដូវក្តៅបន្ទាប់ពីបង្ហាញពីបំណងចង់ចាកចេញប៉ុន្តែ Barca បានបដិសេធមិនអនុញ្ញាតឱ្យគាត់ចាកចេញដោយផ្ទេរដោយឥតគិតថ្លៃ។

ទោះយ៉ាងណាកុងត្រារបស់ Messi ជាមួយក្លិបយក្ស Barcelona នឹងផុតកំណត់នៅខែមិថុនាឆ្នាំក្រោយហើយលោក Ronald Koeman ដែលជាគ្រូបង្វឹករបស់ Barca ថ្មីៗនេះបានលើកឡើងថាកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ នឹងត្រូវបានផ្លាស់ប្តូរនៅឆ្នាំ ២០២១ ។

យោងតាមសារព័ត៌មាន Daily Star បានអោយដឹងថា City ជាទីពេញចិត្តរបស់កីឡាករសញ្ចាតិអាមេរិកខាងត្បូងប៉ុន្តែមានក្លឹបមួយចំនួនទៀតរួមមាន Paris Saint-Germain, Juventus, Chelsea និង Manchester United ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះរូបគេ ។

Messi ដែលត្រូវបានគេជឿជាក់ថាកំពុងទាក់ទាញការចាប់អារម្មណ៍ពី MLS ផងនោះបានរកគ្រាប់បាល់បានតែម្ដងគត់ក្នុងការបង្ហាញខ្លួន La Liga ចំនួនបួនប្រកួតនៅដើមយុទ្ធនាការឆ្នាំ ២០២០-២១ ។

ប្រភព៖ Sportsmole

Advertisement