Connect with us

តារាអន្តរជាតិ

ព្រោះតែហេតុផល១នេះ Jungkook សម្រេចលក់ខុនដូ​ដែលទិញបាន២ឆ្នាំ ចោលដោយគ្មានស្ដាយស្រណោះ

បរទេស៖ កន្លងទៅមិនយូរប៉ុន្មាន Jungkook សមាជិកក្រុម BTS បាន លក់អាផាតមិនរបស់គាត់ដែលស្ថិតនៅ Seoul Forest Triage ។ គាត់បានទិញអាផាតមិននេះកាលពី ខែតុលា ឆ្នាំ២០១៨ ក្នុងតម្លៃ១.៩៥ពាន់លានវ៉ុន និងលក់វាវិញ២ឆ្នាំ​ ក្រោយមកនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ គាតក៏បានដាក់លក់វិញក្នុងតម្លៃ២.០៥ពាន់លានវ៉ុន។

អ្នកជំនាញខាងអចលនទ្រព្យប៉ុន្មាននាក់បានធ្វើការសន្និដ្ឋានថា Jungkook ប្រហែលមិនបានចំណេញពីការលក់ផ្ទះនេះទេ ព្រោះគាត់ត្រូវបង់ពន្ធលើអចលនទ្រព្យ និង ការចំណាយផ្សេងទៀត។ ហើយអ្វីដែលជាហេតុផលសំខាន់ Jungkook មិនដែលបានរស់នៅក្នុងអាផាតមិននេះទេ ក្នុងរយៈពេល២ឆ្នាំ ដែលគាត់បានទិញវាកន្លងទៅ ដោយគាត់ត្រូវរស់នៅក្នុងកន្លែងស្នាក់នៅរបស់ក្រុម BTS ដើម្បីមានភាពងាយស្រួលក្នុងការហ្វឹកហាត់៕

Advertisement