Connect with us

ព័ត៌មានជាតិ

ទីបំផុត ! ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ថៃ ចេញមុខសុំទោសជាសាធារណៈពាក់ព័ន្ធរឿង Poster មានរូបប្រាសាទអង្គរវត្ត

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមកហើយអ្នកប្រើប្រាស់បណ្ដាញសង្គមខ្មែរជាច្រើនបានផ្ទុះការប្រតិកម្មយ៉ាងខ្លាំងទៅលើផ្ទាំង Poster រឿងភាគថៃមួយមានចំណងជើង “សន្យាស្នេហ៍សន្យាគំនុំ” របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ ថៃ ដោយមានដាក់រូបភាពប្រាសាទអង្គរវត្តខ្មែរ ដែលទង្វើនេះធ្វើឱ្យប្រជាពលខ្មែរមិនពេញចិត្តយ៉ាងខ្លាំង រហូតស្មើសុំឱ្យនាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈខ្មែរជួយអន្តរាគមន៍។

យ៉ាងណាមិញ តាមរយៈការបង្ហោះសារនៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លើផេកហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានឲ្យដឹងថា “ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានទំនាក់ទំនងទៅកាន់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ដើម្បីសុំការបកស្រាយដោយសារកុននេះមិនពាក់ព័ន្ធនឹងកម្ពុជាទេ។ ជាការឆ្លើយតប ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ របស់ថៃ បានធ្វើការផ្លាស់ប្តូរផ្ទាំងឃោសនាកុនភាគមួយនេះ ដោយបានដកចេញនូវរូបប្រាសាទអង្គរវត្ត ហើយបានសូមទោសប្រជាជនកម្ពុជា ចំពោះកំហុសឆ្គងដ៏រសើបនេះ” ៕

Advertisement