Connect with us

តារាអន្តរជាតិ

ឡូយណាស់! Lisa ក្លាយជាតំណាងសកលរបស់ផលិតផល MAC Cosmetics ដំបូងគេបំផុតនៅក្នុងចំណោមតារាស្រីកូរ៉េ

បរទេស៖ ផលិតផលគ្រឿងសម្អាងម៉ាកល្បីមួយនេះ បានប្រកាសនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ថា “យើងចង់ប្រកាសឱ្យគ្រប់គ្នាបានដឹងថា Lisa សមាជិកក្រុម BLACKPINK ពេលនេះបានក្លាយជាតំណាងមុខមាត់ថ្មីប្រចាំផលិតផលម៉ាក MAC Cosmetics ។ ជាមួយគ្នានេះដែរ យើងមានផលិតល្អៗច្រើនណាស់ក្នុងស្ដុក សម្រាប់ពញ្ញាក់អារម្មណ៍របស់តំណាងសកលថ្មីរបស់យើង ។”

សាមីខ្លួនដូចជា Lisa ក៏បានបង្ហើបប្រាប់ទៅកាន់ Billboard ថា “MAC គឺស្ថិតនៅលំដាប់ជួរមុខនៃការបញ្ចេញផលិតផលថ្មីៗ ដែលការគិតនេះរំលឹកខ្ញុំរាល់ពេលខ្ញុំ ចូលរួមយុទ្ធនាការរបស់ MAC ក៏ដូចជាបានឃើញនូវភាពអស្ចារ្យរបស់ពួកគេពេលនៅខាងក្រោយឆាកនៃកម្មវិធីដើរម៉ូតប្រចាំសប្ដាហ៍ជុំវិញពិភពលោក ។ វាជា កិត្តិយសដែលបានចូលរួមសហការជាមួយ ផលិត ដ៏ល្បី នេះ ហើយ ខ្ញុំកំពុង រំភើប និង រង់ ចាំ មើលដំណើរ រួមគ្នារបស់ពួកយើង !”

គួរជម្រាបថា Lisa គឺជាតារាច្រៀងស្រីកូរ៉េ ដំបូងបំផុតដែលបានក្លាយជាតំណាងមុខមាត់ឱ្យផលិតផល MAC Cosmetics ៕

 

Advertisement