Connect with us

តារាអន្តរជាតិ

ហ្វេ​នរំភើបខ្លាំង ! ខណៈ Twice បង្ហើបកាលបរិច្ឆេទជាក់លាក់ចេញអាល់ប៊ុមថ្មី

បរទេស៖ ប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់ហើយពីក្រុមតារាចម្រៀងស្រីនារីស្រស់ស្អាត TWICE ដែលនៅក្នុងផលិតកម្ម JYP បច្ចុប្បន្នកំពុងតែមានប្រជាប្រិយភាពខ្លាំងបំផុតនៅក្នុងវិស័យសិល្បៈ Kpop ដោយកាលពីឆ្នាំមុន Twice បានបំបែកកំណត់ត្រាថ្មីមួយទៀត ដោយបានជាប់ឈ្មោះក្លាយជាក្រុមចម្រៀងនារីដំបូងបង្អស់ ដែលទទួលបានការលក់អាល់ប៊ុមសុទ្ធច្រើនបំផុតប្រចាំប្រវត្តិសាស្រ្ត Kpop។

ស្រាប់តែថ្មីៗនេះ មានព័ត៌មានលេចលឺថា អាល់ប៊ុមថ្មីរបស់ TWICE មានឈ្មោះថា “Eyes Wide Open” គ្រោងទម្លាក់ក្នុងទីផ្សារតន្ដ្រីនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឆាប់ៗនេះ។ អាល់ប៊ុមធំទី២ របស់ TWICE ដែលកំពុងត្រៀមបញ្ចេញមួយនេះមានផ្ទុកចម្រៀងទាំងអស់១៣បទ ហើយចម្រៀងក្របមុខមានចំណងជើងថា “I Can’t Stop Me” ឆែកផ្ទាំងរូបភាព ខាងក្រោមហើយរាប់ថយក្រោយរង់ចាំការវិលវិញរបស់ TWICE ទាំងអស់គ្នា !។

ហើយនេះមិនមែនជាលើកទី១នោះទេ ដែលក្រុមចម្រៀងនារីស្រស់ស្អាត Twice ទទួលបានជោគជ័យមិនគួរឲ្យជឿ ទៅលើស្នាដៃចម្រៀងរបស់ពួកគេ។ ពោលគឺ កាលពីម្សិលមិញនេះ អាល់ប៊ុមជប៉ុនថ្មីដែលទើបនឹងចេញរបស់ពួកគេ បានហក់ឡើងលើចំណាត់ថ្នាក់កំពូល នៅក្នុងតារាងប្រចាំថ្ងៃរបស់ Oricon ថែមទៀតផងដែរ​ ៕

 

Advertisement