Connect with us

តារាអន្តរជាតិ

Hailey Bieber សាក់រូបថ្មីនៅលើម្រាមដៃ ធ្វើឲ្យហ្វេន Selena រិះគន់យ៉ាងចាស់ដៃ

បរទេស៖ Hailey Bieber ត្រូវបានអ្នកគាំទ្រប្រៀបធៀបជាមួយ Selena Gomez ក្រោយពេលដែល Hailey បានសាក់រូបជាអក្សរ “J” ដើម្បីបញ្ជាក់ពីទំហំក្តីស្រលាញ់ និងចិត្តស្មោះទៅកាន់ Justin Bieber ។

តាមមើលយោបល់គេគិតថាភាគច្រើនគឺហ្វេនរបស់ Selena បាននិយាយពាក្យមិនសមរម្យមួយចំនួនទៅកាន់ Hailey ថា ៖​​
• Hailey គឺឆ្កួតហើយនាងបានសាក់នៅលើម្រាមដៃដូចកាលពី Justin ជូនចិញ្ចៀនពេជ្រទៅកាន់ Selena គឺវាដូចជាចិញ្ចៀននោះបេះបិទអញ្ចឹង។
• យើងមិនអាចនិយាយថាវាជារឿងចៃដន្យទេ។
• អក្សរ J នេះគឺជាអក្សរដែលតំណាងចិញ្ចៀនដែល Justin ជូនទៅ Selena Gomez កាលពីឆ្នាំ២០២០។

គួរជម្រាបផងដែរ បច្ចុប្បន្ននេះ Hailey Bieber និង Justin Biber បានស្រឡាញ់គ្នាយ៉ាងល្អូកល្អឺន ដោយគេឧស្សាហ៌ឃើញអ្នកទាំង២ តែងតែបណ្ដើរគ្នាធ្វើដំណើរកម្សាន្ដទៅគ្រប់ទីកន្លែង ប្រៀបបានបីដូចជាលលកញីឈ្មោល ដែលគ្មានសញ្ញាមួយបានបង្ហាញថា​ ចំណងស្នេហ៌របស់ប្ដីប្រពន្ធ១គូនេះ​ មានភាពរកាំរកូសទេ គឺមានតែស្រឡាញ់ មើលថែគ្នាលើសដើម ៕

 

 

Advertisement