Connect with us

តារាអន្តរជាតិ

ចេញបទមិនទាន់ទាំងបាត់ក្ដៅផង BTS ទម្លាក់រូបភាពសម្រាប់អាល់ប៊ុមថ្មី ដើម្បីបញ្ចេញលក់នៅក្នុងខែវិច្ឆិកា

បរទេស៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយក្រុមតារាចម្រៀងកូរ៉េប្រុស BTS ទើបតែចេញបទថ្មីទើបតែបានជាង១ខែ ប៉ុណ្ណោះ ដែលមានចំណងជើងថា​’Dynamite’ ក្នុងការចេញបទថ្មីនេះ BTS បានបំបែកកំណត់ត្រាថ្មី១មួយនៅក្នុង Youtube ដោយមានអ្នកចុចមើលចំនួន១រយលាន ដោយប្រើពេលត្រឹមតែ១ថ្ងៃប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ មិនទាន់រំលងបាន១ខែស្រួលបួលផង BTS មានគម្រោងទម្លាប់អាល់ប៊ុមថ្មី១ទៀតហើយ។

ជាក់ស្ដែង BTS បានទម្លាក់អាល់ប៊ុមថ្មីដែលមានឈ្មោះ “BE” នៅក្នុងរូបភាពនេះដែល ហាក់ដូចជា BTS នឹងប្លែងខ្លួនជាក្រុមចម្រៀងរ៉ុក ដោយមើលទៅប្លែកជាងការទម្លាក់អាល់ប៊ុមរាល់ដង ដែលធ្វើឲ្យហ្វេនទូទាំងពិភពលោកមានការរំភើបចិត្តយ៉ាងខ្លាំង នឹងមិនអាចទ្រាំក្នុងទន្ទឹងរង់ចាំទស្សនាបទថ្មីទេ។

គួរជម្រាបថា នៅក្នុងការបញ្ចេញអាល់ប៊ុមថ្មីសមាជិកទាំ​ងអស់សុទ្ធតែមានចំណែកចូលរួមក្នុងការផលិតអាល់ប៊ុមថ្មីរបស់ពួកគេ ដែលមិនត្រឹមផ្នែកចម្រៀងទេតែនៅមានការបញ្ចេញ Concept និងការច្នៃម៉ូតផងដែរ ។ អាល់ប៊ុម “BE” នឹងបញ្ចេញលក់ក្នុងទីផ្សារតន្ដ្រីនៅថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខនេះហើយ ៕

រូបភាព BTS សម្រាប់អាល់ប៊ុមថ្មី

Advertisement