Connect with us

តារាអន្តរជាតិ

មកស្គាល់កំពូលតារាសម្ដែងស្រីថៃទាំង៦ ដែលមានប្រវត្តិការសិក្សាល្អឥតខ្ចោះ ធ្វើឲ្យគ្រប់គ្នាមិនអាចទប់សរសើរបាន

បរទេស៖ ជាទូទៅមានមនុស្សជាច្រើនគិតថាជីវិតជាតារាពិតជាមមាញឹកនឹងការងារសិល្បៈស្ទើរគ្មានពេលសម្រាក ប៉ុន្តែសម្រាប់តារាស្រីមួយចំនួនទោះបីជារវល់ការងារយ៉ាងណា ក៏មិនដែលភ្លេចការសិក្សារបស់ខ្លួនដែរ។ ដូចតារាស្រីថៃទាំង៦នាក់នេះ បើទោះជាពួកគេទទួលការងារសម្ដែងជាប់រវល់យ៉ាងណា ប៉ុន្តែពាក្យថា “រៀន” សម្រាប់ពួកគេពិតជាសំខាន់ណាស់។ កាន់តែគួរឲ្យសរសើរ តារាស្រីទាំងនេះក៏ល្បីថាជាសិស្សពូកែដែរ ហើយតែងទទួលបានលទ្ធផលសិក្សាខ្ពស់ៗលំដាប់កំពូលជានិច្ច។

១. តារាសម្ដែង Chompoo Araya នាងមានសម្រស់ស្រស់សោភា និងមានសមត្ថភាពសិល្បៈរបស់ Chom បានធ្វើឲ្យនាងក្លាយជាតារាឆ្នើមប្រចាំប្រទេសថៃ ប៉ុន្តែបើយើងងាកមកតាមដានការសិក្សារបស់គាត់វិញក៏មិនអន់ដែរ។ នាងគឺជាអតីតនិស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ផ្នែកអក្សរសាស្រ្តអង់គ្លេស ពីសាកលវិទ្យាល័យ Rangsit។ ភាពជោគជ័យមានទាំងសម្ផស្ស ចំណេះដឹង សាងភាពល្បីល្បាញគួរជាទីគាប់ចិត្តនៃប្រជាជនថៃ។

២. តារាសម្ដែង Taew Natapohn ជាតារាដែលមានប្រវត្តិរៀនពូកែម្នាក់ដែរ ដោយបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Chulalongkorn ផ្នែកស្ថាបត្យកម្ម។ នាងមានសមត្ថភាពខ្ពស់ក្នុងមហិច្ឆិតាសិក្សាដល់គោលដៅ។

៣. តារាសម្ដែង Patricia Good បើនិយាយពីសម្រស់ស្រីស្អាតរូបនេះ ក៏មិនចាញ់តារាស្រីល្បីកំពូលប្រចាំប្រទេសថៃ ដែរហើយសម្រាប់សមត្ថភាពសម្ដែងក៏ ពិសេស។ រឹតតែគួរឲ្យសរសើរ ព្រោះនាងគឺជាសិស្សពូកែម្នាក់ប្រចាំសាកលវិទ្យាល័យ Chulalongkorn ដែលបានបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនង និងគ្រប់គ្រង។ ធ្វើអោយនាងកាន់តែទទួលបានការគាំទ្រ និងជានារីក្នុងលំដាប់កំពូល។

៤. តារាសម្ដែង Prang Kannarun បើនិយាយពីប្រជាប្រិយរបស់ Prang ពេលសម្ដែងរឿងភាគបុរាណ និងភាពយន្តថ្មីតែងតែទទួលបានការគ្រាំទ្រខ្លាំង។ ក្រៅពីទេពកោសល្យសម្ដែង និងសម្រស់ស្រស់ស្អាតហើយ មនុស្សជាច្រើនក៏ដឹងថាតារាស្រីរូបនេះមានប្រវត្តិសិក្សាមិនធម្មតាដែរ។ នាងតែងបានពិន្ទុខ្ពស់បំផុតពីការសិក្សា ហើយមិនត្រឹមតែប៉ុណ្ណោះ នាងក៏ប្រឡងជាប់បានអាហារូបករណ៍ជាច្រើន ហូរហែដែរ។ ជាសិស្សពូកែនិងព្យាយាមសិក្សាបំផុត។ Prang បានចូលសិក្សា ថ្នាក់ពិសេសជំនាញគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋាកិច្ច ពីសាកលវិទ្យាល័យថ្លៃ និងល្បីបំផុតរបស់ថៃ Mahidol University ។

៥. តារាសម្ដែង Aom Sushar កេរ្តិ៍ឈ្មោះរបស់នាងកាន់តែហក់ឡើងខ្លាំង ក្រោយសម្ដែងរឿង “Full House” ជាមួយ Mike Pirath។ នាងក៏ជាបុគ្គលម្នាក់ដែលជោគជ័យខ្ពស់ក្នុងការសិក្សាឧស្សាហ៍ព្យាយាមដើរទន្ទឹមគ្នា ទាំងការសំដែងនិងរៀនសូត្រ ហើយជោគជ័យរបស់ជាបន្តបន្ទាប់។ Aom បានបញ្ចប់ការសិក្សាផ្នែកសិល្បៈពីសាកលវិទ្យាល័យ Srinakarinwirot ដែលជាសាកលវិទ្យាល័យធំប្រចាំប្រទេសថៃ។

៦. តារាសម្ដែង Mew Nittha មានអ្នកគាំទ្រជាច្រើនបានដឹងរួចមកហើយ តារាស្រីរូបនេះក៏បានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យ Srinakarinwirot ដូច Aom ដែរ។ នាងបានសិក្សាជំនាញ សិល្បៈ និងរចនាម៉ូត។ នាងជាតារាដ៏ស្រស់មើលកាន់តែយូរកាន់តែស្អាត ល្អគន់ និងសំដែងកាយវិការគួរខ្នាញ់។

 

Advertisement