Connect with us

តារាអន្តរជាតិ

ស្នេហាពិត! Big Sarut និងប្រពន្ធទោះខុសមាឌគ្នាឆ្ងាយមែន ប៉ុន្តែស្រលាញ់គ្នាខ្លាំង

បរទេស៖ ចាប់តាំងពីតារាសម្ដែងជើងចាស់ លោក Big Sarut បានរៀបការកាលពីឆ្នាំ២០១៩ កន្លងទៅ សង្កេតឃើញថា ចំណងអាពាហ៍ពិពាហ៍របស់លោក និងប្រពន្ធនៅតែអាចរស់នៅចុះសម្រុងនឹងគ្នាដដែលផងដែរ បើទោះបីជាលោកធ្លាប់ទទួលបានការរិះគន់នូវពាក្យសម្ដីមិនល្អ ពីមហាជនគ្រប់មជ្ឈដ្ឋានថាលោកជាបរុសសង្ហាមួយរូបតែយកប្រពន្ធដែលមានគីឡូច្រើនខ្លាំង ប៉ុន្តែប្ដីប្រពន្ធមួយគូនេះនៅតែអាចរក្សាសម្ព័ន្ធភាពស្នេហ៍របស់ពួកគេបានល្អ។

ថ្មីៗនេះ Big Sarut ក៏ទើបតែបានទៅដើរលេងតាមខេត្តជាមួយប្រពន្ធរបស់លោក ដោយក្នុងនោះតារាប្រុសរូបនេះ បានបង្ហោះរូបហើយសរសេរថា÷”ទោះបីជាខ្ញុំស្រលាញ់អ្នកមិនសូវចេះស្វីត តែអ្នកមិនត្រូវចែកក្ដីស្រលាញ់នេះឲ្យអ្នកណាទេ។”

អ្នកគាំទ្រតែងសរសើរ Big Sarut ពិតជាស្រលាញ់ប្រពន្ធខ្លាំង ទោះបីជាប្រពន្ធរបស់លោកមិនមានរាងស្គមដូចប្រពន្ធអ្នកដទៃក៏ដោយ ៕

Advertisement