Connect with us

តារាអន្តរជាតិ

ចង់ស្រស់ទឹកភ្នែក ! បំណងតែ១គត់ធ្វើឲ្យ Minzy សម្រេចចិត្តបើកផលិតកម្មផ្ទាល់ខ្លួនជាផ្លូវការ

កូរ៉េខាងត្បូង៖ យោងតាមប្រភពសារព័ត៌មាន Koreaboo បានឲ្យដឹងថា តារាចម្រៀង Minzy អតីតសមាជិកក្រុមចម្រៀង 2NE1 បានចាប់ផ្តើមដំណើរការផលិតកម្មផ្ទាល់ខ្លួនហើយ។ Minzy ធ្លាប់បានលើកឡើងនៅក្នុងកម្មវិធី Video Star ថា “ខ្ញុំមានក្តីស្រមៃ និងត្រៀមបើកផលិតកម្មផ្ទាល់ខ្លួន ដោយមានការជួយឧបត្ថម្ភពីលោកប៉ារបស់នាងផ្ទាល់។ ជាមួយគ្នានេះដែរ Minzy បានប្រាប់ហេតុផលដែល១គត់ធ្វើឲ្យខ្លួនសម្រេចចិត្តបើកផលិកម្មនេះឡើង​ ដោយនាងបាននិយាយថា៖«ខ្ញុំបង្កើតផលិតកម្មផ្ទាល់ខ្លួន ដើម្បីចង់ឲ្យសមាជិក 2NE1 បានមកច្រៀងរួមគ្នាវិញ ដូចទៅនឹងក្តីស្រមៃរបស់ CL»។

នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះដែរ បំណងរបស់ Minzy បានសម្រេចជោគជ័យហើយ ដោយផលិតកម្មផ្ទាល់របស់នាងត្រូវបានប្រកាសបើកដំណើរការជាផ្លូវការ។ ផលិតកម្មនោះដែរមានឈ្មោះថា “MZ Entertainment” ៕

Advertisement