Connect with us

តារាអន្តរជាតិ

កប់សេរ៊ី ! មហាសេដ្ឋីវ័យក្មេង Kylie Jenner ប្រកាសបើកមុខរបរថ្មី លក់សម្លៀកបំពាក់ក្រោម៩០ដុល្លារទាំងអស់

បរទេស៖ Kylie Jenner មានវ័យត្រឹមតែ២៣ឆ្នាំ តែប៉ុណ្ណោះ ប៉ុន្តែ Kylie បានក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតក្នុងលោកជាមួយ​ នឹងទ្រព្យសម្បត្តិប្រមាណជា ១ពាន់លានដុល្លារ។ Kylie គឺជាថៅកែគ្រឿងសម្អាងដ៏ល្បីល្បាញឈ្មោះថា “Kylie Cosmetics” ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ ហើយនាងបានចាប់ផ្ដើមអាជីវកម្មនេះតាំងពីមានអាយុ ១៧ឆ្នាំមកម៉្លេះ។

ថ្មីៗនេះ Kylie បានបង្កើតមុខរបរមួយទៀតគឺការលក់សម្លៀកបំពាក់ ប៉ុន្តែគំនិតទីផ្សាររបស់ Kylie ឆ្លាតខ្លាំងណាស់ដើម្បីលូកដៃចូលទៅក្នុងវិស័យមួយនេះ ដោយនាងបានប្រើក្បួនលក់ពីរ។

• ក្បួនលក់ទី១: គឺលក់ក្រោម៩០ដុល្លារទាំងអស់ មានន័យថាគ្រប់សម្លៀកបំពាក់ទាំងអស់គឺត្រូវកំណត់លក់ក្រោម៩០ដុល្លារទាំងអស់ មិនអោយលក់លើសសូម្បីមួយសេន។
• ក្បួនលក់ទី២: គឺខ្ចីដៃ Amazon ប្រើ មានន័យថាម៉ូតសម្លៀកបំពាក់ទាំងអស់ត្រូវបានដាក់បញ្ចូលទៅកាន់វេបសាយទាំងអស់ដើម្បីឲ Amazon ជួយលក់ម៉ូតសម្លៀកបំពាក់ល្បីៗទាំងនោះ ជាពិសេសនោះផ្សព្វផ្សាយតែម្តង ៕

Advertisement