Connect with us

តារាអន្តរជាតិ

Pataratida ក្លាហានណាស់ ហ៊ានបញ្ចេញមតិដៀមដាមទៅឲ្យរដ្ឋាភិបាលថៃ ដោយគ្មានខ្លាចញញើត

ប្រទេសថៃ៖ តារាសម្តែងស្រីថៃ Pataratida Patcharawirapong ត្រូវបានគេរាយការណ៍កាលពីម្សិលម្ងៃថា នាងបានមកចូលរួមដោយផ្ទាល់ជាមួយក្រុមបាតុកម្ម ប្រឆាំងនឹងរដ្ឋាភិបាល ដោយក្នុងនោះ Pataratida ថែមទាំងបានលើកពាក្យស្លោកមួយថា “នឹងមិនព្រមក្លាយជាទាសករអ្នកណាឡើយ សុខចិត្តធ្វើទាសករឆ្មាវិញ”។

ការបង្ហាញមុខចូលរួមធ្វើបាតុកម្មនោះដែរ តារាស្រីថៃ ខាងលើទទួលបានការគាំទ្រយ៉ាងខ្លាំង ក្នុងនោះក៏មានមតិរិះគន់នាងផងដែរ។ Tangmo Nida ក៏បានអំពាវនាវឱ្យមហាជនមានសេចក្តីក្លាហានចូលរួមជាមួយក្រុមបាតុកម្មនោះកាន់តែច្រើនថែមទៀត ៕

 

Advertisement