Connect with us

តារាអន្តរជាតិ

Seo Ye Ji ឈ្នះពាន «តារាមានប្រជាប្រិយបំផុត» ក្នុងកម្មវិធី Buil Film Awards ឆ្នាំ២០២០

កូរ៉េខាងត្បូង៖ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ កម្មវិធីប្រគល់ពានរង្វាន់ Buil Film Awards ឆ្នាំ២០២០ បានប្រព្រឹត្តទៅជាផ្លូវការនៅទីក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូង។ ដោយសារតែឥទ្ធិពលនៃ Covid-19 ព្រឹត្តិការណ៍នេះមិនត្រូវបានបើកចំហសម្រាប់ទស្សនិកជនទេ។ នៅលើកំរាលព្រំពណ៌ក្រហមនាង Seo Ye Ji បានទាក់ទាញការចាប់អារម្មណ៍ព្រោះតែនាងបានគ្រោងឈុតរ៉ូបព័តណ៌ខ្មៅភ្លឺរលោងស្រិល ដែលមើលទៅសិចស៊ីខ្លាំងណាស់ ជាមួយការបញ្ចេញគល់ដោះ។ ឆ្នាំនេះតារាសម្តែងរូបនេះត្រូវបានគេកោតសរសើរចំពោះការសម្តែងគួរឱ្យចាប់អារម្មណ៍នៅក្នុងរឿង Crazy In Love ។

នៅក្នុងពិធីប្រគល់រង្វាន់ Seo Ye Ji បានឈ្នះពានរង្វាន់ជាតារាសម្តែងដែលមានប្រជាប្រិយបំផុតជាមួយ នឹងតួនាទីរបស់នាងគឺ Seong Eun Yeong ក្នុងរឿង By Quantum Physics: A Nightlife Venture (2019) ។

នេះជាលើកទី១ ហើយដែលតារាសម្តែងស្រីរូបនេះបានឈ្នះពានរង្វាន់ Buil Film Awards និងជាពានរង្វាន់ទី២ នៅក្នុងអាជីពសម្ដែងរបស់នាងផងដែរ។ មុននោះនាងត្រូវបានគេដាក់ឈ្មោះជាតារាសម្តែងឆ្នើមប្រចាំឆ្នាំនៅឯពានរង្វាន់នៅក្នុងខែកញ្ញា សម្រាប់តួនាទីរបស់នាងនៅក្នុងរឿង Crazy In Love ។

គួរជម្រាបថា ពានរង្វាន់ Buil Film Awards គឺជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយនៅក្នុងមហោស្រពភាពយន្តប៊ូសាន។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងជាលើកដំបូងក្នុងឆ្នាំ១៩៥៨ ហើយជាពានរង្វាន់ខ្សែភាពយន្តចំណាស់ជាងគេមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ព្រឹត្តិការណ៍នេះបានអាក់ខានប្រារព្ធក្នុងរយៈពេល៣៤ឆ្នាំ ដោយគិតចាប់ពីឆ្នាំ១៩៧៤ ដល់ ២០០៧  ហើយនៅក្នុងឆ្នាំ ២០០៨ ពានរង្វាន់នេះត្រូវបានធ្វើឡើងម្តងទៀត ៕

Advertisement