Connect with us

តារាអន្តរជាតិ

តោះហ្វ៊ែ​ន​ៗមកដឹងពីតម្លៃខ្លួន Nadech និង Yaya ស៊ីថ្លៃប៉ុន្មានក្នុងការសម្ដែង និងចូលរួមកម្មវិធីនានា

ប្រទេសថៃ៖​ អាជីពជាតារានៅក្នុងពិភពសិល្បៈគឺជាប្រភពនៃចំណូលដ៏មហាសាលតែម្ដង ប្រសិនបើយើងមានសមត្ថភាពកសាងឈ្មោះឱ្យល្បីជាប់លំដាប់ជាតារាឯកប្រុស ឬស្រី។ សូមបង្ហាញដៃគូរ១ដែលតែងសម្ដែងជាមួយគ្នា ហើយអ្នកគាំទ្រសរសើរថាពិតជាសមគ្នា នោះគឺតារាសម្ដែងប្រុស Nadech Kugimiya និង Yaya-Urassaya អំពីតម្លៃខ្លួនក្នុងការសម្ដែង បង្ហាញម៉ូដ ឬកម្មវិធីផ្សេងៗទៀតរបស់ពួកគេ។

• តម្លៃខ្លួនរបស់ Nadech Kugimiya គឺជាមធ្យមថ្លៃដល់ទៅ៣សែនបាត ឡើងទៅ។
• សម្រាប់ Yaya-Urassaya Sperbund បានក្លាយជាតារាថៃលំដាប់អន្តរជាតិ ដែលតម្លៃខ្លួនរបស់នាងក្នុងមួយកម្មវិធី៣សែនបាត ឡើងទៅទាំងពិធីការិនីកម្មវិធី សម្ដែងរឿងភាគ និងកម្មវិធីបង្ហាញម៉ូដ។

ហើយចំពោះកម្មវិធីដែលត្រូវតម្រូវឲ្យពួកគេចូមរួមទាំងគូតាមរយៈប្រជាប្រិយភាពកប់ពពករបស់ពួកគេ អាចស៊ីថ្លៃខ្លួនដែលចូលរួមកម្មវិធីមួយម្តង បានចំនួន ៩សែនបាត ស្មើនឹង២៩,០៦៦ដុល្លារ ៕

Advertisement